2024-01-17 02:01
80

បាត់ដំបង÷    យោងតាមរបាយការណ៍របស់នគរបាលនៃស្រុកថ្មគោល កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤វេលាម៉ោង ៨និង០០នាទី មន្រ្តីប៉ុស្តិ៍នគរ បាលរដ្ឋបាលជ្រៃបានទទួលបណ្តឹងពីឈ្មោះ សុន វិចិត្រភេទប្រុសអាយុ៤៣ឆ្នាំទីលំនៅស្នាក់នៅបណ្តោះអាសន្នភូមិព្រៃទទឹងឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបងបានមកប្តឹងបុរសជាជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចូលលួចកុំព្យូទ័រម៉ាក)(ដេល -DELL)ពពណ៌ខ្មៅ ១គ្រឿងនិងទូរស័ព្ទដៃម៉ាក ហ៊ូវៃពណ៌ខៀវចំនួន០១គ្រឿង នៅចំណុចសាលាបឋមសិក្សាមួយកន្លែងស្ថិតនៅក្រុមទី១៩ភូមិព្រៃទទឹ ងឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបងប្រភពពីនគរបាលជំនាញស្រុកថ្មគោលក៏បានបន្តថា÷ករណីខាងលើនេះកាលពីថ្ងៃទី១៤ខែមករា ឆ្នាំ២០២៤វេលាម៉ោង១១និង០០នាទី ចោរលួចចូលគាស់ទ្វារបង្អួចសាលាបឋមសិក្សា ភូមិព្រៃទទឹង នគរបាលជំនាញបានបន្តទៀតថា÷ ក្រោយពីទទួលបណ្តឹងនេះរួចមក និងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹមពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញនគរ បាលយុត្តិធម៏រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃបានធ្វើការស្រាវជ្រាវរហូតនៅថ្ងៃដដែលវេលាម៉ោង១៣និង១៥ នាទីបានឃាត់ខ្លួនជនសង័្សយបាន០១នាក់ឈ្មោះសុខា កាន់សុផាន់ណា ភេទប្រុស អាយុ---ឆ្នាំមានទីលំនៅ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោលនាំមកធ្វេីការសាកសួរ ។ 

ក្រោយការឃាត់ខ្លួននិងបានធ្វើការស្តាប់ចំលើយជនសង្ស័យបានឆ្លើយ សារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមេន។
-សំភារៈដកហូតបានកុំព្យូទ័រ(Desktop)ចំនួនមួយគ្រឿង ម៉ាក ដេល (DELL) ពណ៌ខ្មៅ (ក្នុងនោះមានម៉ូនីទ័រ០១សុីភីយូ០១ឃីបត០១ម៉ៅ០១)។ 
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីកសាងសំណុំរឿងបញ្ជូនមកចាត់ការតាមនិតិវិធី ច្បាប់ រីឯសម្ភារៈជនរងគ្រោះប្រគល់ជូនម្ចាស់វិញ៕ដោយ÷ស សារឿន