2024-01-20 03:01
81

ខេត្តស្វាយរៀង៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាងលោកអភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២៤ បានអញ្ជើញកាត់បើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងខេត្តស្វាយរៀង ស្ថិតនៅវត្តជម្ពូព្រឹក្សា ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

ការអញ្ជើញកាត់បើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា មានការនិមន្ត និងអញ្ជើញជាព្រះគណៈអធិបតី និងអធិបតីពីព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកស្រី ប៉ុន ស៊ីណា និងលោកស្រី សាអែម គន្ធា ប្រតិភូក្រសួងធម្មការ និងសាសនា ព្រមទាំងសមាសភាពគណៈកម្មការប្រឡង។

លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ស្វាយរៀងបានអោយដឹងថាក្នុង ឆ្នាំនេះការប្រឡងយកវិញ្ញាបនបត ពុទ្ធិកបឋមសិក្សានឹងប្រព្រឹញយៈពេលពីរថ្លៃ គឺថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងវត្តជម្ពព្រឹក្សា សង្កាត់សង្ខារ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមាន បេក្ខសមណៈ-បេក្ខជនបានដាក់ពាក្យសុំសិទ្ធិប្រឡងចំនួន១៩១អង្គ នាក់។

ចំពោះវិញ្ញាសាប្រឡងមានចំនួន៦គឺ៖
១. ភាសាបាលី ២, តែងសេចក្តី ៣ ភូមិវិទ្យា-ប្រវត្តវិទ្យា-វិទ្យាសាស្ត្រ ៤ពុទ្ធវិន័យ-ពុទ្ធប្បវត្ថិ-ពុទ្ធសាសនា ៥. សរសេរតាមអាន និង៦. គណិតវិទ្យា ។
ដោយឡែកខេត្តស្វាយរៀង ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ មានសាលាធម្មវិន័ ចំនួន៣១កន្លែង សាលាពុទ្ធិកបឋមសិក្សា មានចំនួន៣ពកន្លែង និងសាលាពុទ្ធិកអនុវិទ្យាល័យមាន ចំនួន០១កន្លែង សរុបសមណសិស្ស និងសិស្ស ចំនួន១.៦១៩អង្គ/នាក់។

ក្នុងឱកាសនោះ លោកបណ្ឌិត តូចប៉ូលីវ៉ា អភិបាលរងខេត្តស្ចាយរៀងបាន ធ្វើការផ្តាំផ្ញើ សាកសួរសុខទុក្ខពីលោក ប៉េង ពោធិ៍សាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ប្រគេន និងជូន ព្រះរាជាគណ ថ្នាក់កិត្តិយសព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរ គ្រប់ព្រះអង្គ អស់លោក លោកស្រី ជាកម្មការ ប្រឡង និងសូមបានជួបប្រទះ និងព្រះពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។

លោកបណ្ឌិត បន្តថា វិស័យពុទ្ធិកសិក្សាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយជាឆ្អឹងខ្នងដ៏រឹងមាំរបស់ ព្រះពុទ្ធ សសាសនា ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ តាមរយៈក្រសួងធម្មការ និងសាសនា បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យពុទ្ធិក សិក្សា។

ជាការពិតណាស់ ការប្រឡងនីមួយៗមានសារៈសំខាន់ខ្លាំងណាស់ ជាពេលវេលាដ៏សំខាន់មួយដែលបេក្ខ សមណនិងបេក្ខជន ខិតខំអស់ពីសមត្ថភាពដើម្បីប្រឡងឲ្យបានជាប់ ដើម្បីបន្តការសិក្សានៅភូមិសិក្សាជា បន្តបន្ទាប់ទៅមុខទៀត៕