2023-10-11 03:10
303

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥០ នាក់(ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែតុលាម្សិលមិញនេះ។ ដូច្នេះសូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ជាក់ស្ដែងយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៦នាក់(ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២១នាក់(ស្រី ១នាក់), ចាត់ចែង សម្រួល ១ករណី ឃាត់ ៣នាក់(ស្រី ០នាក់) និងប្រើប្រាស់ ៩ករណី ឃាត់ ២០នាក់(ស្រី ០នាក់)។ 

ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី ១០ខែតុលា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ២៤៥៦,១២ក្រាម និង៤១កញ្ចប់តូច។ កេតាមីន(Ke) ស្មេីនិង ៩៩៨,០ក្រាម។ អុិចស្តាសុី(mdma) ស្មេីនិង ៤៧៦,០ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិទាំង ១២អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១២នាក់ ចាប់យកIce ២២៨៤,០ក្រាម, Ke ៩៩៨,០ក្រាម និងMDMA ៤៧៦,០ក្រាម។
២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។
៤ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៥ / កំពង់ឆ្នាំង៖ ចាត់ចែង ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ៧ករណី ចាប់ ១នាក់។
៦ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ១៦កញ្ចប់តូច។
៧ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៦កញ្ចប់តូច។
៨ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១កញ្ចប់តូច។
៩ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៦១,៦១ក្រាម។
១០ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣,៧៤ក្រាម។
១១ / ឧត្តរមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៧ក្រាម។
១២ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤កញ្ចប់តូច៕