2023-07-12 10:07
160


   ខេត្តស្វាយរៀង៖       ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង៣០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិប្រសូត្រទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។


យ៉ាងហោចណាស់ជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយបានយកដុំថ្មគប់និងកាំបិតកាប់ទៅលើជនរងគ្រោះបណ្ដាលអោយស្លាប់។
  សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សោម សាម៉ាក់ អាយុ២៤ឆ្នាំ មុខរបរបិទតែមម៉ូតូនៅក្រុងបាវិត មានស្រុកកំណើតនៅភូមិរវៀង ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
   ចំណែកជនសង្ស័យទាំង៥នាក់មាន ៖
ទី១-ឈ្មោះ គង់ សាវីមុន្នីឧត្តម(ហៅវី) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រសូត្រទី២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
ទី២-ឈ្មោះ អ៊ុំ សុផល( ហៅចយ )អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
ទី៣-ឈ្មោះ ថា បូណា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
ទី៤-ឈ្មោះ សុខ ទិន ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ទី៥-ឈ្មោះ នាង តាវ៉េ(ហៅវ៉េ) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប បានយកដុំថ្មគប់និងកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះសោម សាម៉ាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបិទតែមម៉ូតូនៅក្រុងបាវិត មានស្រុកកំណើតនៅភូមិរវៀង ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈសមត្ថកិច្ចរឹបអូសវត្ថុតាងរួមមានកាំបិត២ដើមដាវ២ដើម។
    បច្ចុប្បន្នជនសង្ស័យទាំង៥នាក់និងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីចាត់ការបន្តតាមច្បាប់៕