2024-04-09 12:04
30

នៅរសៀលទី០៨ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ដែលប្រារព្ធធ្វេីឡេីងនៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមានរបៀបវារ:៣សំខាន់ :

១-ផ្សព្វផ្សាយផែនការស្តីពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤, ២-សេចក្តីណែនាំលេខ ០២៥/២០២៤ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ស្តីពីវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ននៅតាមបណ្តាកងឯកភាពចំណុះអគ្គបញ្ជាការនិង៣-បទបញ្ជា លេខ ០១៣/ប.ជ ២០២៤ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤របស់អគ្គបញ្ជាការដ្ឋាន ស្តីពីការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស ។ 

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ និងនាយការិយាល័យទាំងអស់ចំណុះមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង០៩ នាយទាហាននៃកងរាជអាវុធហត្ថសរុបចំនួន១១៥នាក់ ។

    ក្នុងឱកាសនោះលោកឧត្តមសេនីយត្រី វង្ស ធី ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹក។ 

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរងក៏បានថ្លែងនូវការកោតសរសើរចំពោះនាយអាវុធហត្ថទាំងអស់ ដែលកន្លងមកបានចូលរួមក្នុងកិច្ចការងារ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសត្រៀមការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ។ 

  លោលោកឧត្តមសេនីយ៍ត្រវង្ស ធី ក៏បានណែនាំដល់កងកម្លាំងអាវុធហត្ថទាំងអស់ ត្រូវខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឱ្យបានល្អប្រសើរ ដោយត្រូវប្រើប្រាស់សម្ភារ: មធ្យោបាយ និងគ្រឿងបំពាក់ សំដៅធ្វើយ៉ាងណាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាភ្ញៀវទេសចរ ដែលចូលរួមលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ និងភាពទទួលខុសត្រូវខ្ពស់ផងដែរ៕