2024-02-16 04:02
78

កំពង់ចាម : នៅក្នុងកិច្ចប្រជុំពិភាក្សា ការងារជាមួយ ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធអភិបាលក្រុងស្រុកទាំង១០នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ ២០២៤អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តមអ៊ុន ចាន់ដា បានជំរុញ ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវមានយន្តការ ក្នុងការតាមដានត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំលើទីតាំងដែលធ្លាប់បេីកល្បែងផ្សងសំណាងនិងហាងបញ្ចាំពុំមានច្បាប់អនុញ្ញាតដោយឡែកចំពោះការលក់ដូរសាច់សត្វត្រូវមានតម្លៃសមរម្យដែលប្រជាពលរដ្ឋអាចទទួលយកបាននិងមានអនាម័យត្រឹមត្រូវផងដែរ  

ឯកឧត្តមអ៊ុន  ចាន់ដា បានលើកឡើងថា បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេចបវរ           ធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាភ្លាម អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើ ការបិទនូវទីតាំងល្បែងផ្សងសំណាងសរុបចំនួន៤០៦ទីតាំង ក្នុងនោះម្ចាស់ទីតាំងមួយ ចំនួនក៏បានស្ម័គ្រចិត្តបិទដោយខ្លួនឯងផងដែរ  ។ 

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំដល់គណៈអភិបាលក្រុង  ស្រុកត្រូវចាត់កម្លាំងសមត្ថកិច្ចចម្រុះឱ្យចុះឃ្លាំមើលជាប្រចាំនូវទីតាំងល្បែងផ្សងសំណាង ក្នុងមូលដ្ឋាននិមួយៗហើយត្រូវធ្វើបច្ចុប្បន្នភាពរាយការណ៍ក្នុងមួយខែមួយដងក្នុងករណី បើឃេីញមានលួចបេីកវិញនោះគឺត្រូវតែចាប់ភ្លាមៗតែម្ដង  ។ 
ឯកឧត្ដមអភិបាលខេត្តក៏បានណែនាំដល់ គណៈអភិបាលក្រុងស្រុកទាំងអស់ត្រូវមាន យន្តការតាមដានត្រួតពិនិត្យជាប្រចាំនូវទីតាំងហាងបញ្ចាំទាំងអស់ក្នុងករណីពុំមានច្បាប់ អនុញ្ញាតគឺត្រូវធ្វើកិច្ចសន្យាផ្អាកជាបណ្ដោះអាសន្នដេីម្បីធ្វើការណែនាំដល់ម្ចាស់ទីតាំង  ទាំងនោះឱ្យរៀបចំធ្វើច្បាប់ខណៈដែល ខេត្តកំពង់ចាមបច្ចុប្បន្ននេះមានហាងបញ្ចាំសរុបចំនួន៦៧ទីតាំងក្នុងនោះពុំមានច្បាប់អនុញ្ញាតចំនួន៤២ទីតាំងនិងមានច្បាប់២៥ទីតាំង  ផងដែរ  ។

ដោយឡែកពាក់ព័ន្ធទៅនិងអ្នកលក់ដូរចែកចាយសាច់សត្វឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធ សូមជំរុញឲ្យពួកគាត់លក់ក្នុងតម្លៃសមរម្យ និងមាន          អនាម័យ ដែលប្រជាពលរដ្ឋអាចទទួលយកបាន។