2023-07-11 08:07
481


ស្ពានអាកាសប្រវែងប្រមាណជាង១០០ម៉ែត្រ នៅចំណុច ឡាតក្រាក់បាំង នៅកណ្តាលទីក្រុងបាងកក បានបាក់រលំកាលពីវេលាម៉ោង៦និង១១នាទី ល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ទាំងមិនទាន់ដឹងអំពីមូលហេតុនៅឡើយ បណ្តាលអោយមនុស្សជាច្រើននាក់បានទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។


   គួរបញ្ជាក់ថា ស្ពានអាកាសមួយខ្សែនេះ គឺគម្រោងសាងសង់ប្រវែង២.២០០ ម៉ែត្រ កាត់លើវិថី និងស្ថាប័ននានាជាច្រើន ត្រូវចំណាយថវិកាសរុបប្រមាណ១.៦៦០ លានបាត និងត្រូវកសាងរួចរាល់ជាស្ថាពរក្នុងរយ:ពេល៩០០ថ្ងៃ ប៉ុន្តែនៅក្នុងអំឡុងពេលកំពុងកសាង ក៏ស្រាប់តែត្រង់ចំណុចខាងលើ ឆ្លងឆ្លងកាត់ពីលើផ្លូវបំបែកផងនោះក៏បានបាក់រលំប្រហែលជាង១០០ម៉ែត្រ បង្កអោយមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ រីឯមធ្យោបាយធ្វើដំណើរក៏ត្រូវស្ពាននេះសង្កត់ជាច្រើនគ្រឿងផងដែរ។
   នៅក្នុងពេលនោះដែរ ក៏មានវត្តមានលោក ឆាត់ឆាត សិទ្ធិផាន់ អភិបាលក្រុងបាងកក ក៏បានអញ្ជើញចុះពិនិត្យ រួមជាមួយក្រុមវិស្វកម្ម ដើម្បីអោយដឹងថា តើត្រូវរុះរើនៅចំណុចណា ហើយត្រង់ណាដែលអសុវត្ថិភាព ក្នុងការដាក់កម្លាំង និងគ្រឿងចក្រធ្វើការរុះរើចេញ ហើយបញ្ហាដែលកើតឡើងទាំងអស់នេះ ខាងអ្នកម៉ៅការនឹងធ្វើការទទួលខុសត្រូវទាំងស្រុង៕