2024-03-04 11:03
56

នាវេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃសៅរ៍ ៧ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ដើម្បីជាការចូលរួមចំណែកជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា សមាគមយុវជនទិសអាគ្នេយ៍( ក្រុម៥៤ ) ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ឈឹម វាសនា ប្រធានក្រុមប្រឹក្សាភិបាលសមាគមយុវជនទិសអាគ្នេយ៍ថ្នាក់កណ្តាល បានចាត់តាំង ឯកឧត្តមបណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានកិត្តិយសសមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤)សាខាខេត្តព្រះសីហនុ 
លោកជំទាវ LI HONGYAN 
-លោកវេជ្ជបណ្ឌិត សួន ហេង ប្រធានប្រតិបត្តិសមាគម
-លោក ណាំង គីមឡេង ប្រធានសម្របសម្រួលសមាគម
-លោក សាន សុបញ្ញា អនុប្រធានលេខាធិការដ្ឋាន
-លោក ឈ្នាង ចាន់ទី ជំនួយការផ្ទាល់ប្រធានប្រតិបត្តិសមាគម 
-ឯកឧត្តម នូ នូវ សមាជិកក្រុមការងារ សមាគម រួមទាំងសមាជិក សមាជិកា សមាគមសាខាខេត្តព្រះសីហនុ។ ជាពិសសដោយការចូលរួមគាំទ្រពីសំណាក់ រដ្ឋបាលសាលាស្រុកស្ទឹងហាវ អាជ្ញាធរឃុំកំពេញ បានចូលរួមរៀបចំកម្មវិធីចុះចែកអំណោយមនុស្សធម៌ ជាសំភារៈសិក្សា ជូនសាលាមត្តេយ្យរដ្ឋ និងសហគមន៍ ជូនសំភារៈថ្នាំពេទ្យដល់មណ្ឌលសុខភាពស្ទឹងហាវ ស្ថិតនៅមូលដ្ឋានឃុំកំពេញ ស្រុកស្ទឹងហាវ ដើម្បីបង្ហាញអំពីបេះដូងស្រលាញ់ និងជួយដល់ការអភិវឌ្ឍសាលា ព្រមទាំងមណ្ឌលសុខភាព។ 
ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតប្រធានបានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន២០០.០០០ និងថវិកាសមាគមផ្ទាល់ ចំនួន ២០០.០០០ ដល់សាលាមត្តេយ្យរដ្ឋ និងមត្តេយ្យសហគមន៍។សំភារៈជាអំណោយថ្នាំពេទ្យជូនមណ្ឌលសុខភាព
-ថ្នាំពេទ្យ
-ម៉ាស់
-ស្រោមដៃ
-ប្រដាប់វាស់កំដៅ
-ប្រដាប់វាស់សំពាធឈាម
សំភារៈជាអំណោយសិក្សាជូនសាលាមត្តេយ្យរដ្ឋ និងសហគមន៍
-សៀវភៅ
-ដបទឹក
-ខ្មៅដៃ
-បន្ទាត់
-ជ័រលុប
-ប៊ិច

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានកិត្តិយសសមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤)សាខាខេត្តព្រះសីហនុ 
សូមគោរពថ្លែងអំណរ អរគុណយ៉ាងជ្រៀលជ្រៅជូនចំពោះ សមាជិក សមាជិកា សមាគមសាខាខេត្តព្រះសីហនុ អាជ្ញាធរស្រុកស្ទឹងហាវ ឃុំកំពេញ ព្រមទាំងក្រុមនិស្សិតបារាំងចំនួន 16នាក់ សូមទទួលបាននូវសេចក្តីសុខកាយ សប្បាយចិត្ត មានសុខភាពល្អ ប្រាថ្នាការងារតូចធំ សំរេចដូចក្តីបំណងប៉ងប្រាថ្នា និងសូមជួបនូវពុទ្ធពរទាំង ៥ប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមរំលឹកថា សមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤)តែងតែពាំនាំអំណោយជូនដល់ប្រជាពលរដ្ឋទីទ័លក្រីក្រជារៀងរាល់ខែ ហើយក៏មិនប្រកាន់និន្នាការនយោបាយណាទាំងអស់ ឲ្យតែមើលឃើញថាប្រជាជននៅតំបន់ទីដាច់ស្រយាល នៅតំបន់ភូមិឃុំណាមានការលំបាកទីទ័លក្រ សមាគមតែងតែយកចិត្តទុកដាក់ ហើយចុះជួយដល់បងប្អូនប្រជាពលរដ្ឋ។