2024-01-13 08:01
69

សៀមរាប៖ ទីបំផុត ភាពយុត្តិធម៌សម្រាប់កុមាររងគ្រោះក្នុងអំពើហិង្សាបង្កឡើងដែលបង្កឡើងដោយបុគ្គលិកសណ្តាប់ធ្លាប់អាជ្ញាធរជាតិអប្សរា មានពន្លឺបណ្តើៗ សមត្ថកិច្ចនគរបាលឃាត់ខ្លួន ជនសង្ស័យ ចំនួន ០២នាក់ យកមកធ្វើការសាកសួរតាមនិតិវិធី។ 

យោងតាមប្រភពព័ត៌មាន ពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹង នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ បុគ្គលិក ០២នាក់ របស់អាជ្ញាធរអប្សរា ដែលពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាលើក្មេងដើរលក់កូនអណ្តើក ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ។ 

ស្នងការដ្ឋានខេត្តសៀមរាប បានបញ្ជាក់ថា៖ «នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី»។ 

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ បែកធ្លាយវីដេអូពីសកម្មភាពអមនុស្សធម៌របស់បុគ្គលិកអាជ្ញាធរជាតិអប្សរា ចាប់វាយធ្វើបាប និងសំឡុត គំរាមកំហែងលើអនីតិជន នៅមុខរមនីយដ្ឋានអង្គ ដោយសារក្រុមបុគ្គលិកទាំងនោះខឹងក្មេងដើរលក់កូនសត្វអណ្តើកឲ្យភ្ញៀវទេសចរណ៍ទិញដើម្បីយកព្រលេងសុំសេចក្តីសុខ៕