2024-03-22 08:03
29

ភ្នំពេញ៖ ក្រុមក្មេងទនើង ចំនូន ១៨នាក់ ដែលបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងបង្កភាពអនាធិបតេយ្យ និងអសន្តិសុខក្នុងសង្គម ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនយកមកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ព្រមទាំងឲ្យអាណាព្យាបាលមកធានានាទទួលយកទៅអប់រំបន្ត។
   ការបង្ក្រាបករណីក្មេងទំនើងខាងលើធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ។
ចំពោះក្រុមក្មេងទំនើងទាំង១៨នាក់ ត្រូវបានណែនាំ អប់រំ  និងធ្វើកិច្ចសន្យាដែលធ្វើសកម្មភាពបង្ហោះម៉ូតូ និងបើកបរម៉ូតូកែច្នៃបំពង់ស៊ីម៊ាំង (ប្រែន) ក្រោយកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បង្ក្រាបដកហូតម៉ូតូបាន សរុបចំនួន ១៨គ្រឿង តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
   តាមរបាយការណ៍រ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំ ង១៨នាក់, អ្នកបង្ហោះម៉ូតូ ចំនួន ០៣គ្រឿង និងម៉ូតូកែច្នៃបំពង់ស៊ីម៊ាំង (ប្រែន) ចំនួន ១៥គ្រឿង ដែលបើកបរធ្វើឱ្យប៉ះពាល់សណ្តាប់ ធ្នាប់សាធារណៈតាមដងផ្លូវ បង្កសំឡេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ អាចបង្កឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរដទៃ និងល្មើសទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក។
   របាយការណ៍បានបញ្ជាក់ថា នគរបាលបានហើកោះហៅឪពុកម្តាយ និងអាណាព្យាបាល មកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីជម្រាបប្រាប់អំពីសកម្មភាពរបស់ក្រុមក្មេងទំនើងទាំងនេះឱ្យគាត់បានជ្រាប និងជំរុញឱ្យពួកគាត់ជួយណែនាំអប់រំបន្តទៀត។ ចំពោះម៉ូតូកែច្នៃខុសលក្ខណបច្ចេកទេស ត្រូវដោះដូរបំពង់ស៊ីម៊ាំងឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសវិញ ចំណែកឯបំពង់ស៊ីម៉ាំងកែច្នៃ (ប្រែន) សមត្ថកិច្ចបានដកហូតដើម្បីលុបបំបាត់ និងបំផ្លាញចោល។
   ចំពោះមុខ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បាននិងកំពុងបន្តចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងបង្ហោះម៉ូតូ និងបើកបរម៉ូតូកែច្នៃបំបង់ស៊ីម៊ាំង (ប្រែន) បង្កសំឡេងរំខាន ដើម្បីលុបបំបាត់មិនឱ្យកើតមាន នៅក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ៕