2024-01-04 11:01
85

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងបើកបរដោយនារីម្នាក់ក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តខូចខាតមួយកំណត់មុខ។

   ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី ០៣ខែមករាឆ្នាំ២០២៤នៅលើផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

   តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Range Rover ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AA-6366 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុខាងលើពុំដឹងថាមានបញ្ហាមកពីអ្នកបើកឬក៏រថយន្តនោះទេស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យខូចខាតចំនួនមួយកង់ ចំណែករថយន្តបង្កវិញខូចខាតមួយកំណាត់មុខយ៉ាងដំណំ  តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស  ហើយភ្លាមៗនោះដែរសមត្ថកិច្ចក៏បានឃាត់នារីជាអ្នកបើកបររថយន្តបង្កទុកប្រគល់ឱ្យសមត្ថកិច្ចជំនាញ។

   បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគបាលសង្កាត់ទន្លេបាសាក់បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្តដើម្បីចុះមកវាស់វែងនិងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឱ្យភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយជាមួយសាលារាជធានីនៅពេលក្រោយ៕