2023-12-12 07:12
111

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី១២ ខែធ្នូ ឆ្នាំ២០២៣នេះថា៖ ជនសង័្សយនិងជាជនដៃដល់ម្នាក់ក្នុងករណីករណីហិង្សាដោយប្រើប្រាស់អាវុធត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបញ្ជូនមកផែនជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្តបន្តស្របតាមនីតិវិធីនិងច្បាប់ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួននិងធ្វើការស្រាវជ្រាវចប់សព្វគ្រប់រួចមក កាលពីព្រឹកមិញនេះ។ 
   សូមជម្រាបជូនថា កាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៣វេលាម៉ោង២០និង៣០នាទីនៅចំណុចក្រុមទី០១ ភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាដោយប្រើប្រាស់អាវុធកាប់ទៅលើបុរសម្នាក់ឈ្មោះ វុធ ម៉ អាយុ ២៣ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បណ្តាលឱ្យរងរបួសជាទម្ងន់ ហើយត្រូវបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ពេលសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងទទួលបានព័ត៌មាននេះ តាមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការស្រាវជ្រាវភ្លាមៗរហូតឃាត់ខ្លួនជនសង័្សយក្នុងករណីហិង្សា ខាងលើនោះបានគឺឈ្មោះវ៉ាង និមិត្ត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងមកកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីធ្វើការសាកសួរស្រាវជ្រាវ។
   ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិតពិតប្រាកដមែន ហើយចំពោះមូលហេតុដែលនាំទៅដល់ការប្រើអំពើហិង្សាបែបនេះគឺដោយសារតែរឿងគំនុំតែប៉ុណ្ណោះ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារមានកាំបិតបុ័ងតោដងដែកចំនួន០១៕