2023-04-30 02:04
277


ភ្នំពេញ៖ តាមរយៈឥរិយាបទ និងកាយវិការដ៏ទន់ភ្លន់ប្រកបដោយសីលធម៌ខ្ពស់ របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អនាគត់បេក្ខភាពនាយករដ្ឋមន្ត្រី នៅក្នុងពិធីអបអរសារទរ សន្និបាតបូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្សប្រជាជនឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានធ្វើឲ្យថ្នាក់ដឹកនាំគណបក្សកោតសរសើរស្ងប់ស្ងែងក្រៃលេង ដែលយុវជនដទៃទៀតគួរយកជាគំរូ និងរៀនសូត្រតាម។ 


ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមគណៈអធិបតីមួយរូប ត្រូវគណៈចាត់កម្មវិធីអនុញ្ញាតិឲ្យឡើងថ្លែងនៅលើវេទិកាកិត្តិយសផ្នែកខាងលើ ប៉ុន្តែឯកឧត្តម បណ្ឌិតបានបដិសេធមិនឡើង ហើយដើរចុះមកក្រោម ដើម្បីថ្លែងសុន្ទរកថានៅឯវេទិកាសម្រាប់អ្នកសម្របសម្រួលកម្មវិធីនិងសមាជិកសន្និបាតទៅវិញ។ 
តាមរយៈឥរិយាបទ និងកាវិការនេះ ត្រូវបានថ្នាក់ដឹកនាំគណបក្សក៏ដូចជាអ្នកចូលរួមក្នុងអង្គសន្និបាតនេះ សង្កេត និងការយល់ឃើញថា៖ 
ទ១- ក្នុងនាមយុវជនបន្តវេន គាត់ផ្តល់ការគោរពដល់ចាស់ទុំក្នុងបក្សយ៉ាងខ្លាំងដោយមិនត្រូវឈរថ្លែងសុន្ទរកថាស្មើចាស់ទុំឡើយ។ 
ទី២- គាត់ចង់បង្ហាញភាពសាមញ្ញ និងភាពស្និទ្ធស្នាលជាមួយថ្នាក់ក្រោមជាជាងធ្វើខ្លួនជាមេ និងជាអធិបតី។ 
ទី៣- អាកប្បកិរិយាបែបនេះទំនងជាមិនមែនកើត ឡើងដោយចៃដន្យឡើយ ប៉ុន្តែ គឺជាវិធីសាស្ត្របង្វឹកខ្លួនឯងដើម្បីត្រៀមក្លាយជាមេដឹកនាំដែលផ្សារភ្ជាប់ខ្លួនជាមួយមហាជន។ នេះជាគំរូដែលយុវជនគួររៀនសូត្រផងដែរ។ 
សូមបញ្ជាក់ថា ដោយសារថ្នាក់ដឹកនាំមើលឃើញនូវសមត្ថភាពខ្ពស់ក្នុងការដឹកនាំប្រកបដោយគុណធម៌ ម៉ត់ចត់ ម៉ឹងម៉ាត់ ច្បាស់លាស់ និងមានទំនាក់ទំនងល្អគ្រប់កាលៈទេសៈ ព្រមមានចំណុចល្អជាច្រើនទៀត ទើបគណបក្សប្រជាជនទាំងមូលបានបោះឆ្នោតគាំឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគត់នាយករដ្ឋមន្ត្រីដើម្បីដឹកនាំមាគារ៌កម្ពុជាឲ្យកាន់រីកចម្រើនបន្តទៀត៕