2024-02-07 10:02
55

កំពង់ស្ពឺ៖ សោកនាដកម្មគ្រោះកម្មរថយន្ត Alphat ក្រឡាប់ជាច្រើនត្រឡប់លើផ្លូវល្បឿនលឿនបណ្តាលឲ្យស្លាប់មនុស្ស ចំនួន០៥នាក់ និងរងរបួស ០២នាក់ ក្នុងភូមិសាស្រ្តស្រុកសំរោងទង។

ឧបទ្ទវហេតុខាងលើ បានកើតឡើងនាព្រឹកថៃ្ង ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ០៧និង១២នាទី ស្ថិតលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែតលេខ (២០-២១) ហួសច្រកចេញកំពង់ស្ពឺ កើតបន្ដិច ក្នុងឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ក្នុងករណីនេះ មានមនុស្សចំនួន០៥នាក់ និង០២នាក់រងរបួសធ្ងន់។ ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីការបើកបរប្រើប្រាស់ល្បឿនលឿនតៃកុងមិនអាចគ្រប់គ្រងស្ថានការណ៍ទើបបណ្តាលឲ្យក្រឡាប់តែម្តង។

ខណៈពេលនេះ សមត្ថកិច្ចនគរបាល អធិការដ្ឋានស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានសហការអន្ដរាគមន៍ជួយសង្គ្រោះ ករណីខាងលើ។ ចំពោះរថយន្ត Alphat ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AD-6657 ដឹកមនុស្សលក្ខណៈគ្រួសារ ០៧នាក់ ក្នុងគោលបំណងចេញពីរាជធានីភ្នំពេញទៅលេងខេត្ដព្រះសីហនុ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ នៅក្បែរកន្លែងកើតហេតុមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដ Rangrover មួយគ្រឿង បើកបុករបាំងបាំងផ្លូវបណ្ដាលឲ្យខូតខាតយ៉ាងដំណំ និងមានមនុស្សរងរបួសផងដែរ៕