2023-10-23 05:10
239

ភ្នំពេញ៖ កាលពីវេលាម៉ោង០០:១៥នាទីយប់រំលងឈានចូល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យ៥នាក់ត្រូវ កំលាំងជំនាញខណ្ឌឫស្សីកែវធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណី (គាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ)នៅចំណុចផ្ទះលេខ ១៦២៦E1 ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នុំពេញ ។

-ជនរងគ្រោះឈ្មោះ អ៊ុក ម៉ាហ្គារ៉េត ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរនគរបាលជាតិ មានទីលំនៅ កន្លែងកើត ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជាលទ្ធផលកំលាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យចំនួន ០៥នាក់មាន ៖
-ជនសង្ស័យទី១ ឈ្មោះ សេង ប៊ុនធឿនហៅឈឹម  ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះជួលភូមិ ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ(មានសារធាតុញៀន)(ឃាត់ខ្លួន)។
-ជនសង្ស័យទី២ ឈ្មោះ សៀន សីលា ហៅអាហួរ  ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដទីលំនៅជាមួយគ្នា(មានសារធាតុញៀន)(ឃាត់ខ្លួន)។
-ជនសង្ស័យទី៣ ឈ្មោះ សោម ពិសិដ្ឋ ហៅ អាស្វិត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ ជាមួយគ្នា(មានសារធាតុញៀន)(ឃាត់ខ្លួន)។
– ជនសង្ស័យទី៤ ឈ្មោះ ហ៊ុន សុីនៀត ហៅអាតោ ភេទប្រុស អាយុ៣៨ មុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា(មានសារធាតុញៀន)(ឃាត់ខ្លួន)។
– ជនសង្ស័យទី៥ ឈ្មោះ អាន ចិន្តា ហៅអាខ្មៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា(មានសារធាតុញៀន)(ឃាត់ខ្លួន)។

* សម្ភារៈបាត់បង់រួមមាន៖
១/ប្រាក់ដុល្លារចំនួន ៩០០ដុល្លារ ។
២/ ប្រាក់រៀលចំនួន២.០៦០.០០០រៀល ។
៣/ ខ្សែ.កមាស០១ខ្សែ ទម្ងន់០៥ជី។
៤/ ខ្សែដៃ លោកហៈធាតុមិនសុទ្ធមួយខ្សែ។
៥/ នាឡិកាចំនួន០២គ្រឿង។
៦/ ជញ្ជៀនដាំត្បូង០២វង្ស។
៧/ ក្រវិល០២គូ ព្រះ០៣អង្គ។
៨/ ឯកសារមួយចំនួននិង កាបូបចំនួន០១ កូនសោពីរចង្កោម។
៩/ ទូរស័ព្ទពីរគ្រឿង។
* សម្ភារៈដកហូតមាន ៖ 
១/ប្រាក់ដុល្លារចំនួន៦០០ដុល្លារ។
២/ ប្រាក់រៀលចំនួន២៨០.០០០រៀល។
៣/ ខ្សែ.ក មាស០១ខ្សែ ទម្ងន់០៥ជី។
៤/ ខ្សែដៃ លោកហៈធាតុមិនសុទ្ធមួយខ្សែ។
៥/ នាឡិកាចំនួន០១គ្រឿង។
៦/ ជញ្ជៀនដាំត្បូង០២វង្ស។
៧/ ក្រវិល០២គូ ព្រះ០៣អង្គ។
៨/ ឯកសារមួយចំនួននិង កាបូបចំនួន០១ កូនសោពីរចង្កោម។
៩/ ទូរស័ព្ទពីរគ្រឿង។

 លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា  នៅវេលាម៉ោង០០ និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ជនរងគ្រោះកំពុងតែសម្រាកនៅក្នុងផ្ទះតែម្នាក់ឯងជនសង្ស័យពីរនាក់បានធ្វើសកម្មភាពគាស់ទ្វារផ្ទះចូលលួចយកទ្រព្យសម្បត្តិអស់មួយចំនួន ក្រោយធ្វើសកម្មភាពរួច ជនរងគ្រោះបានភ្ញាក់ហើយឃើញទ្វារផ្ទះចំហរបាត់កាបូបយួរដៃគាត់បានមកប្តឹងនៅប៉ុស្តិ៍  ហើយ ភ្លាមៗនោះផ្នែកជំនាញខណ្ឌប៉ុស្តិ៍បាន ចុះជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យចំនួនប្រាំនាក់រួមនឹងវត្ថុតាង នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវ ដេីម្បីធ្វេីការសាកសួរយកចម្លេីយ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី។ 
ចំណែកសម្ភារៈដកហូតបានប្រគល់ឱ្យជនរងគ្រោះវិញហើយផងដែរ ៕