2024-02-02 11:02
66

ប្រតិភូគោលនយោបាយក្រសួងការបារជាតិ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក សៅ សារឿន ប្រធានអនុគណៈកម្មការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ រួមជាមួយនាយទាហានជំនាញ និងសាមីអង្គភាព បាននាំយកថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិ ជាង ៣០លានរៀល ទៅប្រគល់ជូន ភរិយានៃក្រុមគ្រួសារសពលោក ឧត្តមសេនីយ៍ត្រី ចូលនិវត្តន៍ ពេជ ផល អតីតនាយការិយាល័យហ្វឹក ហ្វឺន កងពលតូចអន្តរាគមន៍លេខ ៨ នៃកងពលធំអន្តរាគមន៍លេខ ៣ កងទ័ពជើងគោក  ដែលទទួលមរណៈភាពកន្លងមក ដល់គេហដ្ឋាន ស្ថិតក្នុងភូមិឈូក ស  ឃុំ ត្រពាំងប្រាសាទស្រុក ត្រពាំងប្រាសាទខេត្ត ឧត្តរមានជ័យ ។

     ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ឯកឧត្តម សៅ សារឿន បាន ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំនិងសោកស្តាយជាទីបំផុត ចំពោះការបាត់បង់ លោកឧត្តមសេនីយ៍ត្រី ចូលនិវត្តន៍ ពេជ ផល ដែលត្រូវជាស្វាមី ជាឪពុក ជាជីតា ពិសេសក៏ដូចជាការបាត់បង់ នូវនាយទាហានជាន់ខ្ពស់មួយរូប ដែលធ្លាប់មានគុណបំណាច់យ៉ាងធំធេង ក្នុងបុព្វហេតុ ជាតិ មាតុភូមិ ដើម្បីស្វែងសុខ សន្តិភាព ជូនពលរដ្ឋនាពេលកន្លងមក ។

     ស្ថិតក្នុងឳកាសនោះដែរ ឯកឧត្តមប្រធានប្រតិភូ បានបញ្ជាក់ ដែរថា ថវិកាឧបត្ថម្ភសម្រាប់ រៀបចំពិធីបុណ្យ សពដែលបានយកមកប្រគល់ជូនគ្រួសារនាយទាហានមរណៈជាបន្ដបន្ទាប់រហូតមកដល់ពេលនេះ គឺជាការគិតគូខ្ពស់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ដែលជានិច្ចជាកាល ប្រមុខថ្នាក់ដឹកនាំតែងតែ យកចិត្តទុកដាក់បំផុត ចំពោះ សុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារអតីតយុទ្ធជន ទោះស្ថិតក្នុងការគ្រប់គ្រង ឬ ចូលនិវត្តន៍ហើយក៍ដោយ ក៏ប្រមុខរាជរដ្ឋាភិបាល នៅតែតាមបីបាច់ ថែរក្សាជានិច្ច ដើម្បីជាការលើកទឹកចិត្ត  ជាក់ស្តែងថ្ងៃនេះ ក្រៅពីឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារ ឧត្តមសេនីយ៍ត្រី ពេជ ផល ប្រតិភូគោលនយោបាយក្រសួងការពារជាតិ ក៍បាននាំយកថវិការៀបចំពិធីបុណ្យទក្ខិណានុប្បទាន ទៅប្រគល់ជូនដល់គ្រួសារទាហានដែលទទួលមរណៈភាព ផ្សេងៗទៀតផងដែរ៕