2024-01-26 04:01
72

បាត់ដំបង៖ លោក ព្រួញ រិទ្ធថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាឱ្យមន្ត្រីជំនាញ និងអ្នកបច្ចេកទេសចុះពិនិត្យស្ពានប៉េតុងអាមេមួយកន្លែង ដែលស្រុតបាក់ដោយសាររថយន្តដឹកធ្ងន់លើចំណុះបណ្តាលឱ្យបាក់ស្រុតរងការខួចខាត និងដាក់គ្រឿងចក្រ ដើម្បីធ្វើការជួយជុលឡើងវិញទាបន្ទាន់សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមក ។

 នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះ បន្ទាប់ពីទទួលព័ត៌មាន ពីភ្នាក់ងារសារព័ត៌មាន msj tv ប្រចាំខេត្តបាត់ដំបង ស្តីពីការបាក់ស្រុតស្ពាននេះភ្លាម លោកប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាមន្ត្រីក្រោមជំនាញចុះត្រួតពិនិត្យ ស្ពានប៉េតុងអាមេ ដែលបាក់ស្រុត ស្ថិតនៅភូមិរទៀង ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីពិនិត្យលទ្ធភាព និងធ្វើការជួសជុលជាបន្ទាន់ ។

 តាមប្រភពពីប្រជាពលរដ្ឋ និងអាជ្ញាធរភូមិរតទៀង ឃុំកំពង់ល្ពៅ បានប្រាប់ថា ចំណុចស្ពានប៉េតុងអាមេនេះ បានបាក់ស្រុតជាច្រើនថ្ងៃកន្លងហើយ ហើយពួកគាត់ក៏បានរាយកាណ៍ទៅស្រុកដែរ ប៉ុន្តែហាក់មានការយឺតយ៉ាវក្នុងការចុះមកពិនិត្យ ឬធ្វើការជួលជុលទើបរយៈអ្នកសារព័ត៌មាន ស្នើសុំអន្តរគមន៍ដផយផ្ទាល់ទៅលោកប្រធានមន្ទីរសារធារណការខេត្ត និងមានការឆ្លើយតបភ្លាមៗផងដែរ ។

 លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានប្រាប់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះថា ក្រោយទទួលបានព័ត៌មាន ស្តីពីការបាក់ស្រុតស្ពានខាងលើ លោកបានឱ្យមន្ត្រីជំនាញផ្នែកបច្ចេកទេសចុះមកពិនិត្យមើល និងដាក់គ្រឿងចក្រ ដើម្បីធ្វើការជួសជុលស្ពានឡើងវិញ ក្នុងសម្រួលចរាចរណ៍ទៅមករបស់បងប្អូនប្រជាពលរដ្ឋ ។

 សូមបញ្ជាក់ថា ស្ពានប៉េតុងអាមេ និងផ្លូវនេះ ស្ថាបនាដោយកងវិស្វកម្មក្រសួងការពារជាតិ និងធ្លាប់រងការខូចខាតផងដែរនាពេលកន្លងមក ដោយសាររថយន្តដឹកទំនិញធំៗផ្ទុកលើសទម្ងន់កំណត់ ៕