2023-07-26 12:07
377

ភ្នំពេញ​៖ អគ្គិភ័យបានឆាបឆេះទីតាំងលក់គុចខ្សង ហ្គោឌែន ភីល បណ្តាខូចខាតសម្ភារៈ ឆេះខូចខាត់សំភារះប្រើប្រាស ក្នុងផ្ទះជាន់ទី០៣ អស់ទាំស្រុង និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

 ករណីនេះ កើតឡើងនៅវេលាម៉ោង​ ០៥:និង៣៥​នាទី នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតតាមផ្លូវលេខ ៣៦០ ផ្ទះលេខ១៣៥ DEo-E ក្រុម៤០ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​។

 នគបាលបានឲ្យដឹងថា ម្ចាស់ទីតាំង​រងគ្រោះមានឈ្មោះ ម៉ៅ តារា ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​ លក់គុជខ្យង ផ្ទះជាប្រភេទសំណង់ថ្មប៉េតុង ទំហំ ០៤ម៉ែត្រ ១៦ម៉ែត្រ។ ចំពោះមូលហេតុបណ្តាលឲ្យកើតមានអគ្គិភ័យសមត្ថកិច្ចកំពុងបន្ត​ការស្រាវជ្រាវ។

 ក្នុងករណីខាងលើ កងកម្លាំង​បង្ការ​ពន្លត់​អគ្គីភ័យ​ និង​សង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ចំនួន ០៧​ គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន ០៣​ រថយន្ត​ ស្មើរនឹង ១២ ម៉ែត្រគូបរថយន្តជំនួយរបស់ផ្សារទំនើបអូឡាំព្យា ចំនួន​ ០២​ គ្រឿង​ ពុំបានប្រើប្រាសទឹក៕