2023-06-19 09:06
224


ស្ទឹងត្រែង៖ បុរសជាព្រានព្រៃម្នាក់ បានចេញដើឆ្លុះសត្វពេលយប់ប៉ះខ្សែអន្ទាក់កែច្នៃអគ្កិសនីឆក់ស្លាប់យ៉ាងអាណោចអាធម៌បំផុត។


ហេតុការណ៍ព្រានព្រៃប៉ះអន្ទាក់កេច្នៃជាអគ្កសនីឆក់ស្លាប់នេះ បានកើតឡើងនៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នេះ ដោយបាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះ ទើបថ្ងៃដល់ថ្ងៃទី១៨ ខែមិថុនា ក្រុមគ្រួសារនាំដើររកប្រទះឃើញស្លាប់ក្នុងព្រៃ ស្ថិតនៅភូមិណាអូង ឃុំបុរីអូរស្វាយ  ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ជនរងគ្រោះឈ្មោះ ស្មាស់ អីម៉ៅ  ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម ជាព្រានព្រៃដើរឆ្លុះសត្វពេលយប់ៗ ប៉ុន្តែសំណាងមិនល្អបានប៉ះនឹងងខ្សែលួសអន្ទាក់ឆក់រាយចោលតាមព្រៃដើម្បីសម្រាប់ឱ្យឆក់សត្វព្រៃឆក់ស្លាប់តែម្តង។
សាច់ញាតិសពព្រានព្រៃរងគ្រោះ បាននិយាយថា ជនរងគ្រោះតែងតែចេញពីផ្ទះទៅដើររកដកផ្សិត និងបបាញ់សត្វព្រៃនាពេលយប់ៗដើម្បីយកមកលក់ផ្កត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែនៅយប់កើតហេតុចេញទៅបាត់មិនឃើញត្រឡប់មកផ្ទះវិញ លុះព្រឹកឡើងទើបក្រុមគ្រួសារនាំគ្នាដើរករហូតដល់ម៉ោង ១៣និង៥០នាទីថ្ងៃ១៨ ខែមិថុនា ក៏ប្រទះឃើញស្លាប់នៅក្នុងព្រៃដៃមានជាប់ខ្សែរភ្លើង។បច្ចុប្បសពជនរងគ្រោះបន្ទាប់ពីសមត្ថកិច្ចជំនាញ ចុះទៅធ្វើកោសល្យវិច័្ចយ រួចរាល់បានបានប្រគល់ទៅសាច់ញ្ញាតិយកមកធ្វើបុណ្យទៅតាមប្រពៃណី៕