2023-10-04 03:10
237

ខេត្តបាត់ដំបង៖    នៅព្រឹកថ្ងៃអង្គារទី០៣ ខែតុលា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹង ថា៖ លោកបានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគីធ្វេីការស្រាវជ្រាវនិងនាំខ្លួនបុរសម្នាក់ឈ្មោះនឿន ស៊ីនេន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្រុមទី១១ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងបញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរក្នុងករណីលួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងមូលដ្ឋាននិងដកហូតបានធុងបាសJBL ម៉ាក  BooM BooB ចំនួន០១គ្រឿង ពណ៌ប៉ារ៉ា កាលពីថ្ងៃទី២ ខែតុលាម្សិលមិញ។ 

 លោកអធិការរូបនេះបានឱ្យដឹងទៀតថា ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃខែខាងលេីសមត្ថកិច្ចនគរបាលបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះឡយ សត្យា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្រុមទី១១  ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលប្តឹងពីករណីជនសង័្សយលួចយកទ្រព្យសម្បត្តិរបស់ខ្លួននារាត្រីថ្ងៃទី០១ខែតុលាឆ្នាំ២០២៣ឈានចូលថ្ងៃទី០២ខែតុលាឆ្នាំ២០២៣ ហេីយឆ្លងតាមរយៈពាក្យបណ្តឹងនេះសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនតែម្តង។ 

ក្រោយពេលធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកបាសJBLរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យនគរបាលស្រុកថ្មគោលកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯវត្ថុតាងបានប្រគល់ជូនម្ចាស់វិញ៕