2023-06-08 04:06
287


ព្រះសីហនុ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគូកគ្នាពីក្រោយ បណ្តាលឱ្យបើងហោះធ្លាក់ពីលើផ្លូវល្បឿនលឿន ក្រឡាប់ផ្ងារជើងបង្កឱ្យមានមនុស្សរងរបួស ចំនួន ០២នាក់ នៅស្រុកកំពង់សិលា និងខ្ទាតខ្ចាត់ខ្ចាយម្ហូបក្លែម និងស្រាបៀរពេញផ្លូវ


ហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ កើតឡើងនៅវេលាម៉ោងជាង ១១ថ្ងៃត្រង់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតលើផ្លូវល្បឿនលឿន ក្នុងភូមិក្រាំងអាត់ ឃុំរកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលនាយកដ្ឋាននគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងក្រុមសង្គ្រោះក្រុមហ៊ុនផ្លូវល្បឿនលឿន បានចុះទៅអន្តរាគន៍ជួយសង្គ្រោះជនរងគ្រោះ និងស្ទួយយករថយន្តដើម្បីយកមករក្សាទុកដើម្បីរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប។
តាមសាក្សីបាននិយាយថា មុនពេលកើតហេតុរថយន្តរងគ្រោះទាំង ០២គ្រឿង ធ្វើដំណើរតាមផ្លូវល្បឿនលឿន ក្នុងទិសដៅភ្នំពេញទៅក្រុងព្រះសីហនុជាលក្ខណៈគ្រួសារ ដោយសារការធ្វេសប្រហែស និងបើកបរលឿនរថយន្ត ០១គ្រឿង បានជ្រុកបុករយន្តខាងមុខពេញទំហឹងបណ្តាលឱ្យបើង និងរេចង្កូតហោះធ្លាក់ចេញពីផ្លូវល្បឿនលឿនចូលស្នាមភ្លោះក្រឡាប់ផ្ងារជើងបណ្តាលឱ្យមនុស្ស ចំនួន ០២នាក់់រងរបួសស្រាល។
បច្ចុប្បន្ន សមត្ថកិច្ចប្រចាំផ្លូវល្បឿនលឿន បានស្ទូចយកទៅរក្សាទុកនៅកន្លែងសុវត្ថិភាព ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕