2023-04-19 01:04
316

ខេត្តបាត់ដំបង៖យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថាកម្លាំងនគរបាលក្រុងបាត់ដំបងបានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ឃាត់ខ្លួនជនត្រូវចោទម្នាក់​ ក្នុងករណីលួចដោយមានស្ថានទម្ងន់​ទោស​ នៅក្រុងបាត់ដំបង​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។

របាយការណ៍ដដែល​បន្តថា​ ករណី​ឃាត់ខ្លួន​ជនត្រូវចោទ​ខាងលេីនេះ​ បានកេីតឡេីង​កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ​ នៅភូមិវត្តរំដួល សង្កាត់​ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

ប្រភពដដែលបន្តថា​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្ត​ម​សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​លោកវរសេនី​យ៍ឯក ពេជ្រ សារ៉ែន អធិការនគរ​បាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ​ ​នៃអធិការ​ដ្ឋាននគរបាលក្រុងបាត់ដំបងចាប់​ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ម៉ៅ ចាន់ ថា ហៅលាភ ភេទប្រុស អាយុ ៣៤​ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់​ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមដីការបង្កាប់ឱ្យចាប់ខ្លួនលេខ២៧៨ ត.ព្រ ចុះថ្ងៃទី១៨ ខែមេ​សា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើប​សួរ នៃសាលាដំបូងខេត្តបាត់ដំបង​លោក​ អ៉ី សុវណ្ណ ដោយជនត្រូវចោទរូបនេះជាប់ពាក់ព័ន្ធក្នុងករណីអំពើ លួចដោយមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្រុម​ទី​១៧ភូមិចុងព្រែក សង្កាត់ក្ដុលដូន​ទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ចំណែក​សម្ភារ:ដកហូតរួមមាន៖​ ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខៀវលាយទឹកប្រាក់ ពាក់ស្លាកលេខបាត់ដំបង1-7032ចំនួន០១គ្រឿង។

បច្ចុប្បន្ន​កម្លាំងនគរបាលក្រុងរៀបចំបញ្ជូនជនត្រូវចោទដេីម្បីអនុវត្តតាមនីតិវិធី ៕