2024-03-23 02:03
35

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត toyota prius មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមរួចបន្តទៅបុករបងផ្ទះពលរដ្ឋអស់២ផ្ទាំងរងការខូចខាត។
    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៤:៣០នាទីទៀបភ្លឺថ្ងៃទី២៣ខែមីនា ឆ្នាំ២០២៤ ចំណុចខាងលិចវិទ្យាល័យសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាក toyota prius ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញពី2BT-5418 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវពី ២៧១ក្នុងទិសដៅពីលិចមកកើតក្នុងក្នុងល្បឿនលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុមិនបានប្រយ័ត្នក៏រេចង្កូតទៅខាងស្ដាំដៃជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងបណ្តាលឲ្យបាក់មួយដើមរាបដល់ដីរួចបន្តទៅបុករបងផ្ទះពលរដ្ឋខូចខាតអស់ចំនួន២ផ្ទាំងទើបរថយន្តបង្កទៅមុខលែងរួចហើយខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
   រីឯអ្នកបើកបរវិញបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចុះមកដល់វាស់វែងនឹងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕