2023-12-12 07:12
106

ព្រះសីហនុ៖     ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ឱ្យដឹងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះថា «ក្រុមល្បាតជលផល និងសហគមន៍នេសាទ បានប្រទះឃើញត្រីបាណន់គីង្គក់ ឬ Whale Shark មួយក្បាលដ៏កម្រ និងជិតផុតជូព នៅផ្ទៃសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុ»។
   ការប្រទះឃើញនេះ ក្នុងអំឡុងពេលក្រុមការងារជលផល ចេញល្បាតទប់ស្កាត់បទល្មើស នាវេលាម៉ោង ៥និង១០នាទីល្ងាច ត្រង់ចំណុច មុខឆ្នេរកូកូណាត់ ក្នុងដែនសហគមន៍នេសាទ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ។
   ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា «ជាទូទៅត្រីបាណន់គីង្គក់ស៊ីកូនបង្គា មឹក និងកូនត្រីជាអាហារ មានប្រវែងរហូតដល់ ០៦ម៉ែត្រ និងមានអាយុវែងរហូតដល់ជាង ១០០ឆ្នាំ។ ត្រីនេះត្រូវបានចាត់ជាប្រភេទជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN។ 
  ការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមានផងដែរ៕