2023-11-24 06:11
320

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំគណ:ប្រតិភូ និងក្រុមការងារអ្នកបច្ចេកទេសរបស់ ក្រសួងធនធានទឹក និងឧតុនិយមពិនិត្យផ្លូវ និងផលដំណាំស្រូវធ្វើការដោះស្រាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នារដូវវស្សាកន្លងមកជូនប្រជាពលរដ្ឋ នៅស្រុកកណ្ណៀង និងស្រុកតាលោសែនជ័យ។ 

ការដឹកនាំចុះត្រួតពិនិត្យជាក់ស្ដែងនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្រុកកណ្ដៀង និងស្រុកតាលោសែនជ័យ ក្នុងទឹកដីខេត្តពោធិ៍សាត់។ 

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងផងថា លោករដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមដែលបានចាត់ចែងឲ្យគណៈប្រតិភូជាមួយអ្នកជំនាញផ្នែកបច្ចេកទេសរបស់ក្រសួង មកដោះស្រាយទុកលំបាកជូនប្រជាពលរដុ្ឋក្នុងស្រុកតាលោសែនជ័យ និងស្រុកកណ្ដៀង ទាន់ពេលវេលារបស់គាត់ក្នងការធ្វើមធ្យោបាយទាំងធ្វើដំណើរទាំងធ្វើផលកសិកម្មដគណាំស្រូវ ដោះស្រាយស្ដាឡើងវិញទាន់ពេល។ 

លោកអភិបាលខេត្ត បានស្នើរដល់ក្រុមបច្ចេកទេសក្រសួងធនធាទឹក ជួយពន្លឿនកិច្ចការងារខាងលើ ឲ្យបានឆាប់ដើម្បីបញ្ជៀសការលិចលង់ឮលដំណាំផ្សេងៗ ផ្ទះសម្បែង សាលារៀន ហេដ្ឋារចនាសម្ព័នរូបបវ័ន្តនានា ជាពិសេសផ្លវថ្នល់​ ធ្វើឲ្យជួបការលំបាក ក្នុងធ្វើដំណើរប៉ះពាល់ជីវភាពប្រចាំថ្ងៃបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ លាន គ្រន