2023-06-24 05:06
431

ត្បូងឃ្មុំ៖ អំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងក្រុមការងារនាំយកទៅចែកជួនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៦៨៣ គ្រួសារ តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ។ 

ពិធីចែកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋជួបការខ្វះខាត និងងាយរងគ្រោះបំផុត ចំនួនសរុប ៦៨៣ គ្រួសារ ធ្វើឡើងនៅវត្ដអម្ពវនារាមស្វាយមីង​ ក្នុងភូមិស្វាយមីង​ ឃុំអំពិលតាពក​ ស្រុកអូរាំងឪ​ ខេត្ដត្បូងឃ្មុំ។
  
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមានការដោះស្រាយអ្វីឡើយ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ទៅដល់ជានិច្ច។
  
លោកអភិបាលខេត្ត បានបន្តទៀតថា ប្រទេសជាតិ មានសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ទើបមានការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនមកដល់ពេលបច្ចប្បន្ននេះ «អរគុណសន្តិភាព» និងសូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដឹកនាំសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិបន្តបន្ទាប់ និងសូមគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេណ ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត ។
  
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សូមថ្លែងអំគុណអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ដែលតែងតែយកចិត្តទុកដាក់ពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋ និងបានរាយការណ៍ជូនដល់ថ្នាក់ដឹកនាំខេត្ត ដើម្បីអោយដោះស្រាយការលំបាកជូនបានទាន់ពេលវេលាហើយឆាប់រហ័ស ។
  
លោកអភិបាលខេត្តត្បូងឃ្មុំ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ បានក្រើនរំលឹក ដល់លោកតា លោកយាយ បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមលើកកំពស់ការថែទាំសុខភាព អោយបានល្អ រស់នៅត្រូវមានអនាម័យ ជាពិសេសក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ក្តៅ- ត្រជាក់នេះ អាចនឹងបង្កឱ្យកើតមានជម្ងឺដំកាត់ផ្សេងៗ ។
  
លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា អំណោយមនុស្សធម៍ចែកជូនគ្រួសារងាយរងគ្រោះបំផុត ចំនួន ៦៨៣ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥ គីឡូក្រាម , ត្រីខ ១យូ , ទឹកត្រី ១យួរ , ទឹកស៊ីអ៉ីវ ១យួរ មី១កេស និងថវិកាមួយចំនួនផងដែរ៕