2023-04-21 02:04
500

ស្វាយរៀង៖ កូនប្រុសអកតញ្ញូ ពេលត្រឡប់មកពីផឹកស៊ីវិញ ឪពុកស្តីប្រដៅបន្តិចបន្តួច កើតចិត្តខឹងចាប់ឪពុកបោកក្បាលនឹងធុងហ្គាស់បណ្តាលឲ្យស្លាប់យ៉ាងអណោចអាធម័បំផុត។

ករណីកូនតិរច្ឆានប្រើហិង្សាលើឪពុករហូតស្លាប់នេះ កើតឡើងនៅយប់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិថ្លុកកណ្ដោល ឃុំក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែង។

ជនរងគ្រោះជាឪពុកមានឈ្មោះ យ៉ុន ឆៃឡេង  អាយុ ៥២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុត្រូវកូនបង្កើតវ៉ៃ និងបោកទៅនឹងធុងហ្គាស បណ្ដាលឱ្យដេកស្លាប់ក្នុងបន្ទប់ដេករស់នៅក្នុងបន្ទុកជាមួយគ្នា។

នគរបាលបានឲ្យដឹងថ មុនពេលកើតហេតុ កូនប្រុសដើរផឹកស៊ីលុះរហូតយប់ជ្រៅទើបត្រឡប់មកផ្ទះវិញ ហើយត្រូវបុរសជាឪពុកបានស្តីបន្ទោស ស្តីប្រដៅបន្តិចបន្តួច កើតចិត្តខឹងស្ទុះទៅវាយ និងចាប់ឪពុកបោកខ្ទប់នឹងធុងហ្គាសរហូតដល់ស្លាប់តែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ឃាតករជាកូនអកតញ្ញូមានឈ្មោះ ឡេង បារាំង ភេទប្រុស អាយុ ២៧ឆ្នាំ ជាមនុស្សប្រើប្រាស់នូវសារធាតុញៀន រហូតបាត់បង់ស្មាតីបានវ៉ៃនឹងបោកឪពុកស្លាប់តែម្ដង។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងកសាងសំណុំរឿងទៅតាមនីតិវិធី។   

ចំណែកសាកសពត្រូវបានក្រុមគ្រួសារ និងបងប្អូនរៀបចំចាត់ចែងធ្វើបុណ្យនៅតាមប្រពៃណី។