2024-05-09 04:05
273

ភ្នំពេញ៖ ភេទសជ្ជៈប៉ូវកម្លាំង Krud ដែលជាផលិតផលមួយរបស់ ក្រុមហ៊ុន Vattanac Brewery ក្នុងចំណោមលិតផលជាច្រើន បានក្លាយទៅជាម្ចាស់ផ្តេចមុខឧម្ថម្ភធំជាងគេក្នុង «ពិធីសម្ពោធវីដេអូចម្រៀងទេវរាជ និងផ្ទាំងទស្សនីយភាពវប្បធម៌ខ្នាតធំ» ដែលនឹងរៀបចំប្រារព្វធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុននេះ។

តំណាងក្រុមហ៊ុន Vattanac Brewery បានឱ្យដឹងថា៖ សម្រាប់ព្រឹត្តិការសម្ពោធវីដេអូចម្រៀងទេវរាជ និងទួស្សនីយភាពវប្បធម៌ខ្នាត់ធំនេះ សំបុត្រចូលរួមនឹងត្រូវចាប់ផ្តើមដាក់លក់ នៅថ្ងៃទី១១ ខែឧសភា ខាងមុខនេះ សូមត្រៀមខ្លួនចូលរួមជាធ្លុងមួយ ដើម្បីបង្កើតចលនាវប្បធម៌ផ្សំគ្នានឹងសម័យទំនើប ដែលជារសជាតិនិយមបែបខ្មែរ និងស្វាគមន៍ការចូលមកកាន់យុគសម័យថ្មី នៃវីដេអូចម្រៀងបែបខ្មែរទំនើប ដែលឆ្លុះបញ្ចាំងពីវប្បធម៍ អរិយធម៌ ដ៏រុងរឿង នៃមហាដូនតាខ្មែរ ដែលបានកកើតលើដែនដីមាស ហៅថា «ដែនដីសុវណ្ណភូមិ»

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vattanac Brewery បានបង្កើតចលនាមួយជូនបងប្អូនជនរួមជាតិ និងអ្នកគាំទ្រដែលបានចូលរួម សូមប្រើប្រាស់សម្លៀកបំពាក់បែបខ្មែរបុរាណ ប្រពៃណី ឬបែបទំនើបសហសម័យ ឬសម្លៀកបំពាក់និយមតាមបែបសម័យកាលដូនតាខ្មែរ (ឧទាហរណ៍. លង្វែក, ឧត្តុ,ង ខ្មែរសម័យកណ្តាល, ក្បិន, អាវប៉ាក់ហូលផាមួង ជាដើម) ឬ តាមសម័យកាលនីមួយៗតាមចំណង់ចិត្តរៀងខ្លួន ការប្រកាន់យកសម្លៀកបំពាក់ចូលរួមបែបនេះនឹងជួយជំរុញការផ្សព្វផ្សាយរបស់ពិត នៃបុព្វបុរសយើងបានមួយកំរិតទៀតដោយមានការចូលរួមពីជនរួមជាតិ ។

សម្រាប់ពិធីនេះ នឹងប្រារពធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដែលទីតាំងកម្មវិធីស្ថិតក្នុងសាលមហោស្រព កោះពេជ្រ មានការគាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សម្លៀកបំពាក់ៈ ប្រពៃណី, សហសម័យ, បុរាណ និង ជម្រើសតាមសម័យកាល។ 

សូមបញ្ជាក់ថា ចំពោះតម្លៃសំបុត្រមួយចំនួននឹងត្រូវកាត់បញ្ចូនឧបត្ថមដល់សាលាមធ្យមវិចិត្រសិល្បៈហើយកម្មវិធីនេះ នាំមកជូនដោយ ក្រុមហ៊ុន Vattanac Brewery និងសូមអញ្ជើញចូលរួមទស្សនាផ្ទាល់ឱ្យបានច្រើនកុះករ ពួកយើងរួមគ្នា BRING OUR KHMER TO THE TOP