2024-10-10 10:10
29

  នៅសាលាខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤ មានបើកកិច្ចប្រជុំរវាងគណៈកម្មការរុករកអដ្ឋិធាតុខេត្តរតនគិរី និងគណៈកម្មការររុករកអដ្ឋិធាតុខេត្តយ៉ាឡាយប្រទេសវៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តរតនគិរី និងលោកជំទាវ ង្វៀន ធីថាញ់លីច អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ។

កិច្ចប្រជុំខាងលើនេះមានគោលបំណង ដើម្បីដាក់ចេញនូវផែនការអនុវត្តខ្លឹមសារដែលបានពិគ្រោះយោបល់ តាមខ្លឹមសារ នៃកំណត់ហេតុកិច្ចប្រជុំរវាងគណៈកម្មការរុករកអដ្ឋិធាតុ ខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈកម្មការរុករកអដ្ឋិធាតុខេត្តយ៉ាឡាយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម សម្រាប់រដូវប្រាំងឆ្នាំ២០២៤-២០២៥នៅក្នុងភូមិសាស្រ្តខេត្តរតនគិរី។

សូមបញ្ជាក់ថា យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងរដ្ឋា          ភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា  គណៈកម្មការជំនាញខេត្តទាំងពីរ បានរួមសហការគ្នាយ៉ាងសកម្មក្នុងការអនុវត្តការរុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅមាតុប្រទេសវិញ សរុបបានចំនួន ៥៤០ អដ្ឋិ         ធាតុផងដែរ ៕