2024-10-15 08:10
18

ខេត្តបាត់ដំបង! ក្នុងពិធីបុណ្យអុំទូក និងបណ្តែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤នេះ ខេត្តបាត់ដំបងបានត្រៀមទូកចំនួន ៤២ទូក ក្នុងការប្រកួតយកជ័យលាភី ដើម្បីទៅប្រកួតប្រជែងបន្តនៅរាជធានីភ្នំពេញនាពេលខាងមុខ។

ក្នុងចំណោមទូកទាំង ៤២ទូក ក្នុងនោះមាន! ទូកមង ឬទូកផ្កាចារ ចំណុះពី ៦ទៅ១០នាក់ ចំនួន ៦ទូក , ទូកខ្នាតអន្តរជាតិនារី ចំណុះ ២២នាក់ចំនួន២ទូក , ទូកខ្នាតអន្តរជាតិបុរស ចំណុះ២២នាក់ ចំនួន ៦ទូក , ប្រភេទទូកខ្លីប្រពៃណីជាតិ ចំណុះ២២នាក់ ចំនួន២៣ទូក , វិញ្ញាសាទូក(ង) ប្រពៃណីជាតិ ចំណុះ ៦៩នាក់ ទៅ ៩៥នាក់ ចំនួន៥ទូក ។

សូមបញ្ជាក់ថា ពិធីបុណ្យអុំទូក និងបណ្តែតប្រទីប ខេត្តបាត់ដំបងឆ្នាំ២០២៤នេះ និងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី ១៦និង១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។