2024-09-23 11:09
18

ពោធិ៍សាត់៖ យុវតីម្នាក់ ជាសិស្សថ្នាក់ទី១០ថ្មី ត្រូវបានប្រទះឃើញដេកស្លាប់ នៅក្នុងគម្ពោធព្រៃយ៉ាងអាណោចអាធម៌បំផុត សមត្ថកិច្ចសន្និដ្ឋានបឋមជាករណីចាប់រំលោភរួចសម្លាប់បំបិតមាត់។

ករណីរំលោភសម្លាប់ខាងលើ ត្រូវបានសមត្ថកិច្ចអះអាងថា អាចកើតមាននៅថ្ងៃទី២២ ខែកញ្ញា          ឆ្នាំ២០២៤ ម្សិលមិញនេះ ចន្លោះវេលាប្រហែលម៉ោងប្រមាណ ១១ទៅ១២ថ្ងៃត្រង់ ស្ថិតក្នុងគម្ពោធព្រៃ ក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធ៏សាត់។

តាមរបាយការណ៍បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស.ល ភេទស្រី អាយុ ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់១០ថ្មី មានទីលំនៅភូមិ-ឃុំកើតហេតុ។

បច្ចុប្បន្ននេះ ករណីរំលោភសម្លាប់យុវតីខាងលើ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកំណត់មុខសញ្ញាឃាតករឈានដល់ការចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕