2024-06-14 12:06
135

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារជួបជាមួយប្រជាពលរដ្ឋម្នាក់ ដែលជាម្ចាស់ឡានតាក់ស៊ី និងលោកមេភូមិ ដើម្បីពន្យល់អំពីនីតិវិធីយន្តការច្បាប់ និងផ្តល់ភាពកក់ក្តៅជឿជាក់លើសុខសុវត្ថិភាព ជូនគាត់ ។
   សូមបញ្ជាក់ថា ប្រជាពលរដ្ឋបានអះអាងថា កម្លាំងកងរាជអាវុធហត្ថ ខេត្តមួយក្រុមដឹកនាំដោយមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិនម្នាក់ទើបតែនឹងតែងតាំងថ្មីៗ បាននាំកូនចៅទៅជាក្រុមមានគ្នាចំនួន៤នាក់ស្លៀកពាក់ជា ឯកសណ្ឋានសំរុកចូលទៅចាប់បុរសម្នាក់ទាំងយប់កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិផ្សារ ព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយគ្មានដីកាអ្វីទាំងអស់ តែត្រូវបងប្អូនប្រជាពលរដ្ឋអ្នកជិតខាងឃើញ ក៏នាំគ្នាមកជួយប្រតាយប្រតប់ និងស្រែកឆោឡោធ្វើអោយក្រុមកងរាជអាវុធហត្ថនោះនាំគ្នាចូលឡានត្រលប់ទៅវិញបាត់អស់ភ្លាមៗផងដែរ ៕ ដោយ ៖ នាក់ ង៉យ