2024-06-28 05:06
168

ខេត្តពោធិ៍សាត់: ទណ្ឌិតម្នាក់ត្រូវបានទណ្ឌិតដូចគ្នា ប្រទះឃើញដេកស្លាប់នៅមណ្ឌលកែប្រែទី ៤ទើបមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចជំនាញ ដោយគេសង្ស័យថាមានជំងឺគាំងបេះដូង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រហស្ថក្បាល ឃុំផ្ទះរុង ស្រុកតាលូសែនជ័យ ខេត្តពោធិ៍សាត់។

ក្រោយពីទទួលពត៌មានរួចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ចំនួន០៤នាក់ សហការជាមួយកម្លាំងផ្នែកជំនាញអធិការចំនួន ០៤នាក់ ដឹកនាំដោយលោក វរសេនីយ៍ឯក អ៊ុល ហៃ ឋានៈអធិការរដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានចុះមកដល់កន្លែងកើតហេតុ សមត្ថកិច្ចបានយកខ្សែហ៊ុំព័ទ្ធជុំវិញសាកសពឈ្មោះ ឃីម អុក ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើតភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ 

ប្រភពពីលោកអធិការឲ្យដឹងថា:ដោយធ្វើការពិនិត្យសាកសពជាប់ឃុំពីបទល្មើសរួមភេទជាមួយអនិតិជនក្រោម អាយុ១៥ឆ្នាំ នៅក្នុងអាគារឃុំខ្លួន H2 នៅក្រោមជណ្ដើរថ្ម ដោយស្លៀកខោខ្លីអត់អាវ . ក្រោយមកសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុបំភ្លឺទណ្ឌិត ចំនួន០៣នាក់ ដេកជាប់សាកសព ១. ឈ្មោះ ឯម យីង ភេទប្រុស អាយុ២៤ឆ្នាំ (ទណ្ឌិត)២. ឈ្មោះ សិន វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ (ទណ្ឌិត)៣. ឈ្មោះ ឃុន ពិសិដ្ឋ ភេទប្រុស អាយុ៤២ឆ្នាំ (ទណ្ឌិត) ។ ក្រោយពីការសួរបំភ្លឺ(ទណ្ឌិត)ទាំង០៣នាក់បានឆ្លើយបំភ្លឺការពិត ប្រាប់សមត្ថកិច្ចអោយដឹងថា នៅថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១៤ និង ០០នាទី ទណ្ឌិតដែលដេកជាប់និងសាកសពបានឆ្លើយការពិតជូនសមត្ថកិច្ចអោយដឹង សាកសពឈ្មោះ ឃីម  អុក បានទៅជួបពេទ្យ នៅក្នុងមណ្ឌលកែប្រែម៤ ដើម្បីទៅរកថ្នាំលេប។លុះត្រឡប់មកវិញ ក៏ចូលសម្រាក ជាមួយពួកគាត់ទាំង០៣នាក់  ដល់ម៉ោងប្រហែល០៦និង៤០នាទីព្រឹក  ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៤ពួកគាត់ទាំង០៣នាក់ងើបទៅសូត្រប្រការ ហើយពួកគាត់ទាំង០៣នាក់បានហៅឈ្មោះ ឃីម  អុក ជាជនរងគ្រោះអោយគាត់ងើប ប៉ុន្តែគាត់មិនបានឆ្លើយតបទេ រួចពួកគាត់បានចាប់ដៃទាញ ឈ្មោះ ឃីម អុក មានសភាពខ្លួនប្រាណរឹងទើបដឹងថាគាត់ស្លាប់បាត់ទៅហើយ  ពួកគាត់ទាំង០៣នាក់ បានរាយការណ៍ទៅមន្ត្រីពន្ធនាគាអោយមកជួយមើលតែម្ដង។

ប្រភពពីលោកអធិការបន្ថែមទៀតថា: បន្ទាប់ពីសមត្ថកិច្ចយើង  សួរបំភ្លឺរួចក្រោយមកសមត្ថកិច្ចបានស្នើសុំគោលការពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់  តាមរយៈលេខទូរសព្ទ០៨៨៩៦៩៧១៦៨   ចុះថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៤  វេលាម៉ោង០៩និង៥៥នាទីព្រឹក  ដើម្បីស្នើសុំលោកគ្រូពេទ្យកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្រ្តខេត្តពិនិត្យលើសាកសពដោយឃើញថាលទ្ធផលសាកសពខាងលើស្លាប់ដោយមានជំងឺគាំងបេះដូង៕ លាន គ្រន