2024-05-30 06:05
206

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យ លោក ម៉ានី ផាកគីអៅ (Manny Pacquiao) កំពូលកីឡាករប្រដាល់លំដាប់ពិភពលោក និងជាអតីតសមាជិកព្រឹទ្ធសភា នៃប្រទេសហ្វីលីពីន ចូលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា ។

ចំពោះដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា របស់កំពូលកីឡាប្រដាល់លំដាប់ពិពភលោក លោក ម៉ានី ផាកគីអៅ គឹលោកចង់ចូលរួមទស្សនាការប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់សហព័ន្ធប្រដាល់គុនខ្មែរ KKF នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។ ចំពោះវត្តមានស្តេចប្រដាល់ Boxing របស់ប្រទេសហ្វីលីពីន ផាកគីអៅ មកកាន់ប្រទេសកម្ពុជា នេះជាលើកទី២ របស់កីឡាករប្រដាល់ដ៏ល្បីល្បាញរូបនេះ។

ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្តេចប្រដាល់ហ្វីលីពិន លោក ម៉ានី ផាកគីអៅ  នឹងមានការជជែកពីការលើកស្ទួយគុនខ្មែរ ក្រោមការជួយជ្រោមជ្រែងពីលោក ផាកគីអៅ ផងដែរ។

គួរបញ្ជាក់ផងដែរថា ស្តេចប្រដាល់អាជីពមានតម្លៃខ្លួនកម្រិតអន្តរជាតិ លោក Manny Pacquiao ធ្លាប់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជាផ្លូវការលើកទី១ កាលពីឆ្នាំ២០១៦ រអមដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte៕