2024-07-04 06:07
118

ភ្នំពេញ៖     កីឡាករប្រដាល់គុនខ្មែរ រហ័សនាម ក្របីព្រៃ ពេជ្រ សម្បត្តិ ដែលគ្រប់គ្រងខ្សែរក្រវ៉ាត់គ្រុឌគុនខ្មែរ ចំនួន ០៣គ្រឿង បានបញ្ចប់នូវភាពនៅលីវរបស់ខ្លួនកាលពីពេលថ្មីៗនេះ ដោយមានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងតារាចម្រៀងដ៏ស្រស់ស្អាតល្បីល្បាញ កញ្ញា Rabee បានទៅ Surprise ក្នុងថ្ងៃមង្គលកីឡាកររូបនេះដោយមិនដឹងខ្លួន ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវកិត្តិយសកំពុងជួបជុំគ្នារីករាយក្រេបរស់ជាតិ ស្រាបៀរ Krud ប៉ុន្តែអ្វីដែលធ្វើមហាជននៅមានចំងល់នោះ តើកីឡាករ ពេជ្រ សម្បត្តិ និងភរិយាទទួលបានចំណងដៃអ្វីពិសេស? ពីស្រាបៀរ Krud។

សម្រាប់ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ ក្របីព្រៃ ពេជ្រ សម្បត្តិ និងភរិយា ដែលបានរៀបចំឡើង នៅភូមិកណ្តាល ឃុំពោធិអង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នា២០២៤ កន្លងទៅ បានជ្រើសរើសយកស្រាបៀរ Krud ដើម្បីចែករំលែកពេលវេលាល្អក្នុងថ្ងៃដ៏ពិសេស សម្រាប់ភ្ញៀវកិត្តិយសរបស់ពួកគាត់ ហើយទទួលបានរង្វាន់ចំណងដៃជាច្រើនសន្ធឹកសន្ធាប់ ព្រមទាំងភាពភ្ញាក់ផ្អើលដែលមិនអាចបំភ្លេចបានផងដែរ។ 

សូមចូលរួមអបអរសាទរដល់កីឡាករប្រដាល់គុនខ្មែរ ក្របីព្រៃ ពេជ្រ សម្បត្តិ ដែលទូតសុឆន្ទៈរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភរិយាក្នុងថ្ងៃមង្គលដ៏មានន័យ! សាកទស្សទាយទាំងអស់គ្នាថា នឹងមានអ្វីពិសេសកើតឡើងនៅក្នុងថ្ងៃមង្គលរបស់ពួកគាត់? រង់ចាំអ៊ុតមើលណាហ្វេនៗ។ ចុះលោកអ្នកវិញ បានត្រៀមស្រាបៀរ Krud ដើម្បីចែករំលែកពេលវេលាល្អក្នុងឱកាសជួបជុំរបស់អ្នកហើយឬនៅ? កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាថា ពួកគាត់ទទួលបាននូវចំណងដៃដ៏ពិសេស និងគួរឲ្យរំភើបអ្វី? ពី ស្រាបៀរ Krud។

សូមជម្រាបថា កីឡាករប្រដាល់គុនខ្មែរ រហ័សនាម ក្របីព្រៃ ពេជ្រ សម្បត្តិ កើតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០០២ នៅភូមិកណ្តាល ឃុំពោធិអង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ អ្នកលេងកណ្ដាប់ដៃរូបនេះ មានបងប្អូន ចំនួន ០៤នាក់ គឺប្រុស០២នាក់ និងស្រី០២នា មានឪពុកឈ្មោះ វង ម៉ិល មុខរបរ ជាមេការសំណង និងម្ដាយឈ្មោះ អូន សុខឃីម មុខរបរជាកសិករ។ ក្របីព្រៃ ពេជ្រ សម្បត្តិ ហាត់នៅក្លឹបប្រដាល់ ពេជ្រ សុផាន់ ៨៨៨៨ គុនខ្មែរ ជាកូនសិស្សលោកគ្រូ ពេជ្រ សុផាន់។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នា២០២៤ កន្លងទៅ ជាថ្ងៃសិរីសួស្តីអាពាហ៍ពិពាហ៍របស់កីឡាករ ពេជ្រ សម្បត្តិ និងភរិយា នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ អ្នកឧកញា សំអាង វឌ្ឍនៈ និង កញ្ញា Rabee បានអញ្ជើញទៅ Surprise ដល់រោងការធ្វើភ្ញាក់ផ្អើលពេញភូមិ និងបានញ៉ាំងកម្មមង្គលរបស់ពួកគេកាន់តែសប្បាយរីករាយឡើងបន្ថែមទៀង ជាមួយរស់ជាតិស្រាលស្រទន់ដ៏ល្អណិតរបស់ស្រាបៀរ Krud តែម្តង៕ «ពេលវេលាមង្គល ពេលវេលាជាមួយគ្រុឌ! ពិសាដោយការទទួលខុសត្រូវ ស្រវឹងសូមកុំបើកបរ»!!!