2024-06-19 07:06
160

(កំពត)៖   នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះលោក ហ៊ សូរិនប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតបានប្រាប់ឲ្យដឹងថាផ្លូវជាតិលេខ១៣៣A  ចាប់ពីផ្សារឈូកបានតភ្ជាប់ទៅផ្លូវជាតិលេខ ៣១ ឆ្លងកាត់ស្រុកចំនួនពីដោយបានស្ថាបនាបាន ៨០ ភាគរយហើយ នោះចាប់ពីភូមិសាស្ត្រភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ដល់ស្រុកអង្គរជ័យ ខេត្តកំពត ប្រជាពលរដ្ឋបានបង្ហាញទឹកចិត្តសេចក្តីត្រេកអរ សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ បានលើកកម្ពស់គុណភាពផ្លូវជាតិ១៣៣A តាំងពីផ្លូវក្រាលគ្រួសក្រហម កាលពីមុនមានជង្ហុក បែកភក់នៅរដូវវស្សា លុះដល់រដូវប្រាំងហុយខ្លាំង តែមកដល់បច្ចុប្បន្នបានប្រែក្លាយជាផ្លូវកៅស៊ូ ស្អាត ងាយស្រួលក្នុងការធ្វើដំណើរ បានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅអមតាមដងផ្លូវនូវភាពងាយស្រួលនៅក្នុងការធ្វើដំណើរប្រកបមុខរបរកស៊ីប្រចាំថ្ងៃ ព្រមទាំងបានផ្តល់ឱ្យមានជីវភាព និងជីវិតរស់នៅបានកាន់តែល្អប្រសើរជាងមុនមួយកំរិតបន្ថែមទៀត។
  ប្រជាពលរដ្ឋបានច្រេកអរនិងអគុណដល់ប្រមុខរាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ ពិសេសនោះថ្នាក់ដឹកនាំខេត្តកំពត និងមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ តែងតែបានយកចិត្តទុកដាក់និងសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ហើយបានផ្តល់ផ្លូវល្អងាយស្រួលធ្វើដំណើររកសុីប្រចាំថ្ងៃនិងបានកាត់បន្ថយគម្លាតជីវភាព រវាងអ្នករស់នៅទីប្រជុំជន និងទីជនបទ។
   ជាមួយគ្នានោះដែរលោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានបន្តឱ្យដឹងទៀតថា ផ្លូវជាតិលេខ១៣៣A ចាប់ពីផ្សារឈូក ដែលស្ថិតនៅក្នុងស្រុកឈូក បានតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៣១ នៅក្នុងភូមិសាស្ត្រស្រុកអង្គរជ័យនៃខេត្តកំពត ដែលមានប្រវែង ២០,៣៨២ម៉ែត្រ ឆ្លងកាត់ស្រុកចំនួន២ នេះដោយបានតភ្ជាប់ពីផ្លូវជាតិលេខ៣ នៅត្រង់ចំណុចផ្សារឈូក ទៅផ្លូវជាតិលេខ៣១ ត្រង់ចំណុចច្រកសៀមស្រុកអង្គរជ័យ) និងឆ្លងកាត់ឃុំចំនួន៤។
គួរបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែនេះ ស្ថាបនាដោយក្រុមហ៊ុន IL SUNG របស់កូរ៉េ នាបច្ចុប្បន្ននេះក្រុមហ៊ុនបានស្ថាបនាសម្រេចក្នុងការសាងសង់បានរង្វង់៨០ភាគរយហើយ ផ្លូវនេះសម្រាប់តភ្ជាប់ចរន្តសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកឈូក និងស្រុកអង្គរជ័យ តាមរយៈការដោះដូរផលិតផលកសិកម្មផ្សេងៗមកកាន់ទីផ្សាររួមមានផ្សារឈូកស្ថិតនៅក្នុងស្រុកឈូក និងផ្សាតានីស្ថិតនៅក្នុងស្រុកអង្គរជ័យ (ស្រុកទាំងពីបានធ្វើឲ្យប្រជាពលរដ្ឋបានធូរធារមួយកំរិតបន្ថែមទៀតនៅក្នុងតំបន់នៃខេត្តកំពត។(សឹង រ៉ាត់)