2024-05-28 07:05
195

ខេត្តប៉ៃលិន÷យោងតាមរបាយការណ៍របស់មន្ត្ត្រីនគរបាលជំនាញក្រុងប៉ៃលិនបានឱ្យដឹងថា÷នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៨និង៣០នាទី មានករណីបុរសម្នាក់ជាកម្មករស៉ីឈ្នួលផ្សារដែកឱ្យគេ បានយកម៉ូទ័រផ្សារ កាន់ឡើងលើដំបូងផ្ទះរួចយកវីសមកបាញ់ បណ្ដាលឱ្យស្ទុះខ្សែម៉ូទ័រភ្លើង បន្ទាប់មកក៏ធ្លាក់មកក្រោម ចំបង្គោ
លដងទង់ជាតិ ស្លាប់ ករណីនេះនៅចំណុចសាលាឆទានផ្លូវវាងក្រុង ស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, ជនរងគ្រោះឈ្មោះផាន់ ម៉ែត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករផ្សារដែក រស់នៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
   តាមការបំភ្លឺពី ឈ្មោះ ព្រំ សាវឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងដែក រស់នៅភូមិទឹកថ្លា សង្លាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាកម្មករជាងដែក បានរាប់រៀបប្រាប់សមត្ថកិច្ចនគរបាលជំនាញក្រុងប៉ៃលិនថា÷រូបគាត់ ធ្វើការជាមួយជនរងគ្រោះនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៧និង២០នាទី ជនរងគ្រោះ រួមនិងមិត្តភក្កិចំនួន០៣នាក់ទៀត ជាកម្មករជាងដែកដូចគ្នា បានធ្វើដំណើរចេញពីផ្ទះរៀងៗខ្លួន សំដៅទៅផ្សារដំបូលដែកផ្ទះគេនៅចំណុចសាលាឆទាន ស្ថិតនៅភូមិ/សង្កាត់ខាងលើ មកដល់ចំណុចសាលាឆទាន ជនរងគ្រោះ និងកម្មករចំនួន០១នាក់ទៀត បានឡើងលើដំបូលដើម្បីចាប់វីសប្រក់ស័ង្កសី ជនរងគ្រោះបានកាន់ម៉ូទ័រចាប់វីសចំនួន០១ ដោយបានរុំខ្សែម៉ូទ័រនៅជាប់និងក និងទុកឱ្យកម្មករ០២នាក់ទៀត នៅខាងក្រោមចាំហុចស័ង្កសីឱ្យ។
ប្រភពបានបន្តទៀតថា÷ជនរងគ្រោះកំពុងតែផ្សារចាប់វីសប្រក់ដំបូលស័ង្កសី ស្រាប់តែខ្សែភ្លើងម៉ូទ័រចាប់វីសបានផ្ទុះរលាត់ខ្សែលួសចេញមកក្រៅឆក់ជនរងគ្រោះ បណ្តាលឱ្យធ្លាក់ពីលើដំបូលចុះមក  ក្រោមត្រូវចំបង្គោលដងទង់ជាតិចេញឈាមតាមមាត់ ភ្លាមនោះអ្នកធ្វើការជាមួយបានសែងជនរងគ្រោះយកមកដាក់លើដីខ្សាច់ និងធ្វើចលនាឱ្យតែជនរងគ្រោះបានស្លាប់បាត់។
-សន្និដ្ឋាន៖ក្រោយគ្រូពេទ្យជំនាញ និងមន្រ្តីនគរបាលជំនាញធ្វើកោសល្យវិច័យរួច សន្និដ្ឋានបានថាសពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើង ពិតប្រាកដមែន។
-បច្ចុប្បន្ន៖សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ដោយ÷ស សារឿន