2024-06-14 12:06
152

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះបន្ទប់ចុងភៅនៅហាងទីក្រុងអយស្ទ័រ យ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះលេខ៧ ផ្លូវ១៨៤កែងផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
    សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងដែលអគ្គិភ័យឆាបឆេះនេះជាប្រភេទថ្មបេតុង ទំហំ៦ម៉ែត្រ x ៨ម៉ែត្រ ឆេះខូចខាតបន្ទប់ចុងភៅទំហំ២ម៉ែត្រ x ៤ម៉ែត្រ អស់១បន្ទប់ ខូចខាតសម្ភារៈអស់មួយចំនួន តែមិនបណ្តាលឲ្យភ្លើងឆេះរាលដល់អ្នកក្បែរខាងនោះទេ ហើយចំពោះមូលហេតុគឺដោយសារធ្លាយធុងហ្គាស ។
  គ្រោះអគ្គិភ័យនេះត្រូវបានកម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងរបស់រាជធានីភ្នំពេញ ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់អស់៣រថយន្ត ទើបភ្លើងរលត់ទៅវិញ នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃដដែល ៕