2024-05-10 07:05
209

ភ្នំពេញ៖ មានភាពផ្អើលអស់ព្រះសង្ឍគង់នៅក្នុងវត្តព្រែកបង្កង ក្នុងស្រុកកៀនស្វាយ បន្ទាប់ព្រះសង្ឃមួយព្រះអង្គគាស់ក្រវឹលកំប៉ុងភេសជ្ជៈ Krud ឈ្នះរង្វាន់ពិតៗ គឺម៉ូតូស៊េរីទំនើបឆ្នាំ២០២៤ មួយគ្រឿងពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី Vattanac Brewery។

ភេសជ្ជៈ Krud មិនត្រឹមតែភេទសជ្ជៈពិសារដើម្បីប៉ូវកម្លាំងប្រាជ្ញាស្មារតីប៉ុណ្ណោះទេ ថែមទាំងនាំលាភសំណាងដល់អតិថិជនដែលតែងគាំទ្រផលិតរបស់ខ្មែរមួយនេះផងដែរ។ ជាក់ស្តែងព្រះតេគុណមួយអង្គព្រះនាម ប៉ិច ចំរើន

គង់នៅវត្តព្រែកបង្កង ស្ថិតក្នុងឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានគាស់ឈ្នះរង្វាន់ម៉ូតូ ០១គ្រឿង ពីភេសជ្ជៈប៉ូវកម្លាំង Krud បានធ្វើឱ្យព្រះរំភើបយ៉ាងខ្លាំងហើយព្រះសង្ឃដែលគង់ក្នុងវត្តទាំងមូលចូលរួមត្រេកអរផ្អើលពេញវត្តតែម្តង។

នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ ជួបជាមួយអ្នកសារព័ត៌មាន ព្រះតេជគុណ ប៉ិច ចំរើន បានមានសង្ឃដីកាថា៖ «ព្រះអង្គតែងតែទិញភេសជ្ជៈប៉ូវកម្លាំង Krud ឆាន់ជារៀងរាល់ថ្ងៃ មិនត្រឹមមានរស់ជាតិឆ្ងុយឆ្ងាញ់ ប៉ូវកម្លាំងពលាំងនោះទេថែមទាំងមានរង្វាន់ជាច្រើនទៀត»។ ព្រះអង្ឃមានសង្ឃដីកាបន្ថែមទៀតថា៖ «រាល់ពេលព្រះអង្ឃទិញភេសជ្ជៈ Krud ឆាន់បានត្រូវរង្វាន់ជាភេទសជ្ជៈវិញជាញឹកញាប់ហើយនៅថ្ងៃឈ្នះរង្វាន់ធំ (ម៉ូតូ ០១គ្រឿង) នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ព្រះអង្គបានយកក្រវឹងកំប៉ុង ចំនួន ០២ទៅប្តូរយកភេសជ្ជៈ Krud នៅតូបលក់អីវ៉ាន់ចាប់ហួយក្បែរវត្តស្រាប់តែនិមន្តដល់វត្ត ក៏គាស់ផាច់អ៊ុតមើលរង្វាន់ឃើញត្រូវម៉ូតូ ០១គ្រឿង ធ្វើឱ្យព្រះអង្គសប្បាយព្រះទ័យស្ទើហោះ ផ្អើលអស់ព្រះសង្ឃក្នុងវត្តចូលរួមអបអរផងដែរ»។

ព្រះតេជគុណ ប៉ិច ចំរើន មានសង្ឃដីកាបញ្ជាក់ថា៖ ភេសជ្ជៈប៉ូវកម្លាំង Krud ពិតជាគុណភាពល្អទាំងរស់ជាតិ គុណភាពហើយក្រៅពីភេសជ្ជៈ Krud ព្រះអង្គមិនឆាន់នោះទេ មិនត្រឹមតែប៉ូវកម្លាំងប៉ុណ្ណោះទេ មានរង្វាន់ពិតដើម្បីផ្តល់ជួនអតិជនផងដែរ ដូនជាព្រះឈ្នះរង្វាន់ពិតតែម្តង។

សូមជម្រាប់ថា ភេសជ្ជៈប៉ូវកម្លាំង Krud ត្រូវបានផលិតឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី Vattanac Breweryមានរស់ជាតិឆ្ងាញ់ ប៉ូវកម្លាំងប្រាជ្ញាស្មារតី សន្សាបគ្រឿងស្រវឹង មិនប៉ះពាល់ដល់សុខភាពថែមទាំងមានរង្វាន់ជាច្រើននៅក្រោមក្រវឹងផងដែរ៕