2024-05-16 07:05
330

ភ្នំពេញ៖ អបអរសាទរ ស្រាបៀរ «វឌ្ឍនៈ និង វឌ្ឍនៈ ព្រីមៀមឡៃ » ដែលជាផលិតរបស់កូនខ្មែរ បន្តឈ្នះពានរង្វាន់បញ្ជាក់ពីគុណភាពអន្តរជាតិ ចំនួនបីឆ្នាំជាប់ៗគ្នា ដែលទទួលបានមេដាយមាស ពីស្ថាប័ន MONDE SELECTION AWARDS  នៅឆ្នាំ២០២២-២០២៣ និងឆ្នាំ២០២៤នេះ។ 
   ចំពោះស្រាបៀរ «វឌ្ឍនៈ ព្រីមៀមឡៃ» គឺជាផលិតផលថ្មីមួយទៀត របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ត្រូវទទួលបាននូវមេដាយមាស ពីស្ថាប័ន Monde Selection ឆ្នាំ២០២៤ ដែលបញ្ជាក់ទាំងរសជាតិ និងគុណភាពពីអ្នកជំនាញអន្តរជាតិ។ 
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នេះពិតមានមោទនភាពយ៉ាហខ្លាំង ហើយក្រុមហ៊ុនចែករំលែកក្តីសោមនស្ស ដោយផលិតផល ស្រាបៀរ វឌ្ឍនៈ និង ស្រាបៀរ វឌ្ឍនៈ ព្រីមៀមឡៃ ឈ្នះពានរង្វាន់មេដាយមាស (GOLD QUALITY AWARD) ព្រមគ្នា ដែលបញ្ជាក់ពីគុណភាពដ៏ល្អប្រណិតពីកម្មវិធី MONDE SELECTION AWARDS ប្រចាំឆ្នាំ ២០២៤ ក្នុងទីក្រុងប៊្រូសែល ប្រទេសហ៊ែលហ្សិក។ ផលិតផលស្រាបៀរទាំងពីរនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃដ៏ហ្មត់ចត់ និងច្រើនដំណាក់កាលដោយគណៈកម្មការជំនាញខាងស្រាបៀរអន្តរជាតិជាច្រើនរូប យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីទទួលបានការទទួលស្គាល់គុណភាព ដែលផ្តល់រង្វាន់ដោយ “វិទ្យាស្ថានគុណភាពអន្តរជាតិ”។
   ស្រាបៀរទាំងពីរប្រភេទនេះ គឺជាសមិទ្ធិផល ជាទីមោទនៈតាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មុតមាំ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលតែងតែផ្តល់អទិភាពលើកត្តាគុណភាពជាចំបង ផ្តើមចេញពីការជ្រើសរើសគ្រឿងផ្សំ វត្ថុធាតុដើម បច្ចេកវិទ្យា និងដំណើរការផលិតកម្ម ដើម្បីផលិតនូវស្រាបៀរជាតិមួយប្រកបដោយគុណភាព និងរសជាតិស្តង់ដារអន្តរជាតិដ៏ពិតប្រាកដ។ ទាំងនេះគឺជាហេតុផលដែលធ្វើឱ្យ ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ វឌ្ឍនៈព្រីមៀមលៃ ទទួលបានការគាំទ្រយ៉ាងច្រើន និងដណ្តើមទីផ្សារស្រាបៀរក្នុងស្រុកយ៉ាងឆាប់រហ័ស។
តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានលើកឡើងថា៖ “វាមិនមែនជាការភ្ញាក់ផ្អើលនោះទេ ពីព្រោះយើងបានប្តេជ្ញា ពង្រឹងនូវចំណុចខ្លាំងរបស់ខ្លួន ដោយឈរលើគោលការណ៍ “គុណភាព សេវាកម្មល្អឯក និងសុវត្ថភាព” បូករួមនឹងសម្ភារៈបច្ចេកទេសផលិតដ៏ទំនើបពិសេស និងគ្រឿងផ្សំល្អបំផុត ទើបយើងទទួលបានសមិទ្ធិផលដ៏គាប់ប្រសើរ ថែមទាំងដណ្តើមទីផ្សារស្រាបៀរ នៅប្រទេសកម្ពុជា យ៉ាងឆាប់រហ័សយ៉ាងដូច្នេះ។
 តំណាងក្រុមហ៊ុនបានបន្ថែមទៀតថា “យើងសូមចែករំលែក ការអបអរសាទរ និងភាពរីករាយ នៃជោគជ័យមួយនេះ ជាមួយប្រជាជនខ្មែរ ដើម្បីជាសក្ខីភាព ដែលធ្វើឲ្យការជួបជុំគ្រប់កម្មវិធីនានា ឲ្យកាន់តែមានភាពអស្ចារ្យ។ ទន្ទឹមនឹងនេះ យើងនៅតែបន្តមហិច្ឆតាក្នុងការណែនាំ ស្រាបៀរ ដែលផលិត ក្នុងស្រុក គុណភាពខ្ពស់ ដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសធំៗក្នុងតំបន់ ព្រមទាំងម៉ាកយីហោស្រាបៀរល្បីៗផ្សេងៗក្នុងសកលលោក និងនាំមកនូវមោទនភាព ចំពោះផលិតផលដែលផលិតក្នុងស្រុក៕ «ពិសាដោយការទទួលខុសត្រូវ, ស្រវឹង សូមកុំបើកបរ»