2024-10-13 11:10
18

ក្រុមនិសិ្សតរបស់កម្មវិធីអន្តរជាតិផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM iLAW) ដែលចូលរួមប្រកួតប្រជែងក្នុងកម្មវិធីតុលាការប្រឌិដ្ឋស្តីពីសិទ្ធមនុស្សពិភពលោក Nelson Mandela លើកទី១៦ ទទួលបានចំណាត់ថ្នាក់លេខ៤ លើវិញ្ញាសារសេចក្តីថ្លែងការជាលាយល័ក្ខអក្សរក្នុងចំណោមក្រុមចំនួន៩២មកពីទូទាំងពិភពលោក។

 នេះបើតាមសេចក្តីប្រកាសព័ត៌មាន NUM iLaw នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។

កម្មវិធីនេះរៀបចំដោយ Center for Human Rights, Faculty of Law, University of Pretoria, Academy on Human Rights and Humanitarian Law, American University, Washington College of Law, The Commonwealth Secretariat និង University Nations Human Rights Council Branch (HRCB) at the Office of the High Commissioner for Human Rights (OHCHR) ដដែលប្រាព្ធនៅវិមានសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីសជារៀងរាល់ឆ្នាំ។

ចំពោះលទ្ធផលនិស្សិតច្បាប់ NUM ilaw ជាប់ចំណាត់ថ្នាក់លេខ៤ លើវិញ្ញាសារសេចក្តីថ្លែងការជាលាយល័ក្ខអក្សរក្នុងចំណោមក្រុមចំនួន៩២មកពីទូទាំងពិភពលោក ក្នុងនោះមានសាកលវិទ្យាល័យមកពីតំបន់ផ្សេងៗគ្នាចំនួន៥ គឺ អាហ្រ្វិក អឺរ៉ុបកណ្តាល អាស៊ី អាមេរិកខាងត្បូង និងអឺរ៉ុបខាងលិច។ សមិទ្ធផលគួរឱ្យកត់សម្គាល់នេះគឺប្រទេសកម្ពុជាបានឈរលើលេខរៀងខ្ពស់បំផុតនៅក្នុងបណ្តាវិទ្យាល័យនៅទ្វីបអាស៊ីទាំងមូល។

សូមបញ្ជាក់ថា សមាសភាពក្រុមរួមមាន លោកស្រី ស៊ីន សុរម្យនា ជាគ្រូបង្វឹក និស្សិត ស៊ីន សុបញ្ញា(ឆ្នាំទី៤) និងនិស្សិត ពេជ្រ សុវណ្ណថារ័ត្ន (ឆ្នាំទី៤) ជាទីប្រឹក្សា។ ព្រមទាំងសមាជិកក្រុមដូចជា និស្សិត រតនា សគន្ធធីតា(ឆ្នាំទី២) និស្សិត រ៉ាយា ស្សាលីស្សា(ឆ្នាំទី២) និស្សិត សារិន កូរ៉ាល(ឆ្នាំទី១) និស្សិត មាគ មុនីនាថ(ឆ្នាំទី១) ៕