2024-10-06 10:10
37

(កំពត)៖ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៤នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពតបានបញ្ជាក់ឲ្យដឹងថាដោយមានមន្ទីរទេសចរណ៍ខេត្តកំពត       ជាសេនាធិការរបស់រដ្ឋបាលខេត្តកំពតដោយបានធ្វើការប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មភ្ញៀវទេសចរណ៍ គ្រប់ប្រភេទមកលេងលម្ហែកម្សាន្តនៅទូទាំងខេត្តកំពតយកមកតម្កល់  នៅមន្ទីរទេសចរណ៍ខេត្តកំពតឬតម្កល់នៅរដ្ឋបាលខេត្តកំពតដើម្បីរក្សាទុកត្រួតពិនិត្យ   បើសិនមានករណីភាពមិនមានប្រក្រតីណាមួយនៅលើតម្លៃនៃការកន្លែងស្នាក់នៅហូបចុកមិនថាថ្ងៃមានពិធីបុណ្យទានផ្សេងៗឬថ្ងៃធម្មតានោះទេ។

រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា ប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារ ក្នុងខេត្តកំពត មានការដំឡើងថ្លៃ សូមថតឈ្មោះទីតាំង និងតម្លៃនោះ ចូលមកផេករដ្ឋបាលខេត្ត និងធ្វើការត្រួតពិនិត្យជូនភ្លាមៗ។

ជាមួយគ្នានោះដែរ   រដ្ឋបាលខេត្តកំពតបានបន្តថាចំពោះបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ម្ហូបអាហារនិងកន្លែងថ្នាក់នៅសូមមេត្តាចូលរួមរក្សាតម្លៃថ្លៃថ្នូរឲ្យបានដូចដើមឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នាចុងក្រោយនោះដែររដ្ឋបាលខេត្តបានគូសបញ្ជាក់ថា      សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋជាសាធារណជន និងភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានអញ្ជើញមកលេងលម្ហែកម្សាន្តនៅខេត្តកំពត ជ្រាបថា បើប្រសិនមានទីតាំងកន្លែងលក់ម្ហូបអាហារ ឬកន្លែងស្នាក់នៅ ក្នុងខេត្តកំពត មានការតម្លើងថ្លៃនោះ ដែលបងប្អូនភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិដែលមកលេងលម្ហែកម្សាន្ត យល់ថាមិនសមស្របឬមិនសមរម្យ សូមមេត្តាថតយកឈ្មោះកន្លែងទីតាំង និងតម្លៃនោះ ចូលមកផេកយើងខ្ញុំបាន រដ្ឋបាលខេត្តកំពតនិងធ្វើការចុះត្រួតពិនិត្យដល់ទីកន្លែងទីតាំងជូនបងប្អូនភ្លាមៗតែម្ដង។(សឹង រ៉ាត)