2024-10-17 10:10
10

កំពង់ចាម៖ អនុវត្តតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត ក្នុងឱកាសខេត្តប្រារព្ធពិធីអុំទូកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងមន្ទីរសាធារណការខេត្តបានបើកស្តង់ពិព័រណ៍ដោយបញ្ចូលកម្មវិធីប្ដូរអត្តសញ្ញាណប័ណ្ណហួសសុពលភាពនិងធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនអ្នកគ្រប់អាយុនិងប្ដូរបណ្ណបើកបរហួសសុពលភាព។

ដោយយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ បានឲ្យស្នងការនគរបាលខេត្តកំពង់ចាម និងមន្ទីរសាធារណការខេត្ត បើកទីតាំងស្តង់ពិព័រណ៍ក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដោយបញ្ចូលកម្មវិធីប្ដូរអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងថតធ្វើថ្មីដល់អ្នកគ្រប់អាយុ និងប្ដូរប័ណ្ណហួសសុពលភាពដែលចាប់ផ្ដើមនៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ១៨ ខែតុលា ដោយពុំមានគិតប្រាក់។

សកម្មភាពស្តង់បានចាប់ផ្ដើមពីព្រឹកថ្ងៃទី១៦ ខែតុលារហូតដល់ថ្ងៃទី១៨ ខែតុលាដោយពុំមានការបង់ប្រាក់។ លោក ខេង ស្រេង ស្នងការរងផែនអត្តសញ្ញាណកម្មបានឱ្យដឹងថាដោយមានបញ្ជាពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តនិងលោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តការផ្លាស់ប្តូរអត្តសញ្ញាណប័ណ្ណថ្មី ការធ្វើថ្មី,ការប្តូរប័ណ្ណបើកបរហួសសុពលភាពដោយចាប់ផ្ដើម បើកពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាចរយៈពេល៣ថ្ងៃ។ លោកបានបន្តថាសកម្មភាពនៅថ្ងៃដំបូង ឃើញថាមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករចាប់អារម្មណ៍មកធ្វើ មកប្តូរ។ពួកគេក៏បានអរគុណរដ្ឋបាលខេត្ត ។ពិសេសនគរបាលខេត្តដែលបានជួយសម្រួលលើការងារនេះ៕