2024-10-13 11:10
19

កំពង់ស្ពឺ៖បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដល់យោធិនជ្រើសរើសថ្មីកងរាជអាវុធហត្ថកាលពីព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២៤នេះ…។

លោកឧត្តមសេនីយ៍ ម៉េង ស៊្រុន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ស្ពឺមានសាសន៍ថាបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដល់កងកម្លាំងយោធិនថ្មីគោលបំណងដើម្បីត្រៀមចាំជួយសង្គ្រោះដល់ជនរងគ្រោះផ្សេងៗដែលអាចកើតមានជាយកថាហេតុ។ 

លោកបានមានប្រសាសន៍បន្ថែមទៀតថាវគ្គបណ្តុះបណ្តាលដល់កងកម្លាំងយោធិនថ្មី ក្រោមអធិបតីភាពលោកស្រីអោម ចន្ទា នាយិកាសាខាកាកបាទក្រហមខេត្តកំពងស្ពឺ មានសិក្ខាកាមចំនួន៤០នាក់។

លោកស្រី អោម ចន្នា មានប្រសាសន៍ថា លោកស្រីពិតជាសប្បាយចិត្តខ្លាំងណាស់ពេលដែលឃើញកងកម្លាំងកងរាជអាជវុធហត្ថចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ព្រមទាំងមានសិក្ខាកាមចូលរួមច្រើន ។ 

លោកស្រីថាបើសិនជាសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម រួចហើយជួយយកទៅបង្ហាត់បង្រៀនដល់កងកម្លាំងតាមមូលដ្ឋានផងកាន់តែល្អដូចពាក្យរបស់រាជរដ្ឋាភិបាលមនុស្សសង្គ្រោះមនុស្សឬមនុស្ស១ពាន់នាក់ជួយសង្គ្រោះ១ពាន់នាក់គឺជួយគ្នាបានដូចគ្នា៕