2024-10-14 09:10
14

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ លោកស្រីសាស្ត្រាចារ្យ ជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយិការងបច្ចេកទេសសុខាភិបាល និងជាប្រធានក្រុមការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តមូលដ្ឋានសុខាភិបាលសាធារណៈ បានដឹកនាំក្រុមការងារទទួលបន្ទុកចំនួន ៦ ក្រុម ចុះពិនិត្យ និងវាយតម្លៃលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តមូលដ្ឋាន សុខាភិបាលសាធារណៈនៅទូទាំង ២៥ រាជធានី ខេត្ត ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២៤។ 

សូមបញ្ជាក់ថាសម្រាប់ថ្ងៃទី១២ ខែតុលា  ក្រុមការងារបានចុះអង្កេត និងមានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងស្រុកប្រត្តិបត្តិ នៃរាជធានីខេត្តចំនួន ៦ដែលរួមមាន រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប។

ហើយគោលបំណងនៃការចុះពិនិត្យ និងវាយតម្លៃនេះគឺផ្តោតសំខាន់ទៅលើទី១ ការប៉ាន់ប្រមាណតម្រូវការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់ថ្នាក់មណ្ឌលសុខភាពទី២ ការប៉ាន់ប្រមាណតម្រូវការ នៃការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្រាប់មន្ទីរពេទ្យបង្អែកកម្រិត១  និងកម្រិត២ ។ ទី៣ ការប៉ាន់ប្រមាណតម្រូវការរថយន្តគិលានសង្គ្រោះ។ 

ជាមួយគ្នានោះដែរការចុះពិនិត្យ និងវាយតម្លៃនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី ជាក្រុមការងារបច្ចេកទេស នៃធនាគារពិភពលោកផងដែរ៕