2023-07-23 02:07
329

ភ្នំពេញ៖ បុរសម្នាក់ដែលបានធ្វើសកម្មភាពគូសខ្វែងលើសន្លឹកឆ្នោត និងយកទូរសព្ទថត ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ នៅការិយាល័យបោះឆ្នោត លេខ ០៨០៤ នៅសាលាបឋមសិក្សាស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

បុរសដែលឃាត់ខ្លួនឈ្មោះ សាត អូន អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕