ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នពេញ នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ចាប់ខ្លួនបុរសពីរនាក់ ដែលបានបង្ហោះសារបែបញុះញង់នៅលើហ្វេសប៊ុក ពាក់ព័ន្ធនឹងព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ ពេលទ្រង់ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត។
មន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា បុរសត្រូវចាប់ខ្លួនទាំងពីរនាក់នេះ មានឈ្មោះ យឹម ស៊ីណន និងឈ្មោះ ហ៊ុន កុសល ដែលនៅពេលនះកំពុងតែស្ថិតក្រោមការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ជនសង្ស័យខាងលើត្រូវបានគេដឹងថា ជាសមាជិកក្រុមប្រឆាំងរាជរដ្ឋាភិបាល បានយកព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមនី ទៅបង្ហោះជាបន្តបន្ទាប់ អមដោយសារវាយប្រហារធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ។
ហ្វេសប៊ុករបស់ឈ្មោះ យឹម ស៊ីណន បានបង្ហោះសារដូច្នេះថា «បើតាមសំឡេងពលរដ្ឋតាមហាងកាហ្វេ៖ ថ្ងៃនេះយើងអាចឃើញច្បាស់ថា នរណាជាស្តេចផែនដីពិតប្រាកដ»។ ដើម្បីបន្ទរតាមសារបែបប្រមាថព្រះមហាក្សត្រខាងលើនេះ ហ្វេសប៊ុកឈ្មោះ ហ៊ុន កុសល បានបង្ហោះថា «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តា ព្រះមហាក្សត្រខ្មែរគ្រប់ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាព ដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្ក ដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»។
ប្រតិកម្មទៅនឹងសាររបស់ឈ្មោះ យឹម ស៊ីណន, ប្រមុខដឹកនាំកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកថា ការបង្ហោះសារបែបនេះ ជារឿងបំភ្លៃការពិត។ សម្តេចបានបញ្ចេញទស្សនៈតបវិញថា «មានតែព្រះមហាក្សត្រទេដែលព្រះអង្គដឹងច្បាស់។ ភស្តុតាងនៅគ្រប់ទូរទស្សន៍ទាំងអស់ មិនបាច់បំភ្លៃទេ។ មិនបាច់លុបទេក្មួយ។ បើគ្មានទោសទើបចម្លែកព្រោះ នេះមិនមែនជា របៀបបញ្ចេញមតិទេតែជាការបំភ្លៃការពិតមួយដោយចេតនា។ ទោះយ៉ាងណាយើងទុកជូនតុលាការជាអ្នកកាត់ក្តី»។ងករណីចាប់ឃាត់ខ្លួននេះ ឯកឧត្តម ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន យ៉ាងខ្លីថា កំពុងបន្តនិតិវិធីហើយ ។