ព្រៃវែង៖ បទបញ្ជាថ្មីរបស់ស្នងការនគរបាលខេត្តព្រៃវែង ឲ្យគ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុក និងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ក្នុងករណីឃាត់ខ្លួនក្រុមក្មេងទំនើងបង្កហឹង្សា អសន្តិសុខផ្សេងៗ មិនត្រូវប្រើវិធានការអប់រំណែនាំទៀតនោះទេ ដាច់ខាតត្រូវកសាង សំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីដើម្បីអនុវត្ត។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៣ នេះ បានដាក់ បទបញ្ជាឱ្យគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៅពេលចាប់ ឃាត់ខ្លួនក្មេងទំនើងដែលបង្កហិង្សាបាន គឺមិនត្រូវប្រើ វិធានការអប់រំណែនាំទៀតនោះទេ ដាច់ខាតត្រូវកសាង សំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ដោយអនុវត្ត ចាប់ពីថ្ងៃនេះតទៅ។
លោកឧត្តមសេនីយ៍ ឈឿន ប៊ុនឆន បានណែនាំដល់គ្រប់អធិការដ្ឋានក្រុង-ស្រុក និង គ្រប់ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវប្រកាសវិធានថ្មីនេះ ឲ្យបានទូលំទូលាយដល់គ្រប់ច្រកល្ហកទូទាំងខេត្តព្រៃវែង ដើម្បីឱ្យយុវជនទាំងអស់បានដឹង ភ្ញាក់ខ្លួន និងខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ ហើយឈប់ឱ្យមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ឬ ប្រព្រឹត្តិអំពើល្មើសច្បាប់ ផ្សេងៗបន្តទៅទៀត។
សូមបញ្ជាក់ថា បទបញ្ជាថ្មីរបស់ស្នងការនគរបាលខេត្តព្រៃវែង ពាក់ព័ន្ធបញ្ហាក្មេងទំនើងនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់លើសមត្ថកិច្ច កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ ដែលបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ក្មេងទំនើង ចំនួន០៣នាក់ ដែលបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តនៅជិតផ្សារកអណ្តើកឲ្យវិលត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ថា បទបញ្ជាថ្មីរបស់ស្នងការនគរបាលខេត្តព្រៃវែង ពាក់ព័ន្ធបញ្ហាក្មេងទំនើងនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់លើសមត្ថកិច្ច កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ ដែលបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ក្មេងទំនើង ចំនួន០៣នាក់ ដែលបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តនៅជិតផ្សារកអណ្តើកឲ្យវិលត្រឡប់ទៅផ្ទះវិញ។ ដោយឡែក នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៣ នេះ លោកវរៈសេនីយ៍ឯក នុត ប៊ុនឌឿន អធិការ នគរបាលក្រុងព្រៃវែង នគរបាលក្រុងព្រៃវែង ធ្វើការអប់រំក្មេងទំនើង ១០នាក់ ដែលបានជិះម៉ូតូដេញជេរគ្នា បង្កភាពអាណាធិបតេយ្យធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ត្រូវបានធ្វើកិច្ចសន្យា អប់រំ និងបានអញ្ជើញអាណាព្យាបាល ដើម្បីមកធានាយកទៅអប់រំបន្ត។
ក្រោយពីវិធានការ ធ្វើកិច្ចសន្យា អប់រំ ណែនាំ របស់សមត្ថកិច្ចស្នងការនគរបាលខេត្តព្រៃវែង ទទួលបានរងការរិះពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន ទើបនៅយប់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត បានដាក់ បទបញ្ជាឱ្យគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៅពេលចាប់ ឃាត់ខ្លួនក្មេងទំនើងដែលបង្កហិង្សាបាន គឺមិនត្រូវប្រើ វិធានការអប់រំណែនាំទៀតនោះទេ ដាច់ខាតត្រូវកសាង សំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕