2024-10-18 05:10
153

ពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុកសំពះព្រះខែ ឆ្នាំនេះ កាន់តែកក្រើក និងអស្ចារ្យ ខណៈដែលក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានរៀបចំនូវមហាព្រឹត្តិការណ៍ប្រគំតន្ត្រី ប្រដាល់គុនខ្មែរ ព្រមទាំងរៀបចំតែងលម្អនៅតាមបណ្តាផ្លូវមួយចំនួន និងចូលរួមបណ្តែតប្រទីបរបស់ វឌ្ឍនៈ គ្រុប នៅមុខព្រះបរមរាជវាំង ដើម្បីបន្តចែករំលែកពេលវេលាល្អ និងផ្តល់ភាពសប្បាយរីករាយជាមួយប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថាជារៀងរាល់ឆ្នាំ ក្រុមហ៊ុនវឌ្ឍនៈ ប៊្រូវើរី តែងតែចូលរួមប្រារព្ធពិធីបុណ្យតូចធំជាច្រើន ហើយសម្រាប់ពិធីបុណ្យអុំទូកឆ្នាំនេះ វឌ្ឍនៈ ប៊្រូវើរី បានសហការជាមួយរដ្ឋ              បាលខេត្តកំពង់ចាម កណ្តាល តាកែវ ត្បូងឃ្មុំ ឧត្តរមានជ័យ ពោធិ៍សាត់ ស្ទឹងត្រែង រតនគិរី កោះកុង ព្រៃវែង កំពង់ធំ បន្ទាយមានជ័យ ក្នុងការរៀបចំការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ព្រមទាំងការប្រគំតន្ត្រីខ្នាតយក្ស “ពេលវេលាល្អ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ” ជាមួយវត្តមានចូលរួមដោយតារាចម្រៀងល្បីៗ និងកំពូលអ្នកប្រដាល់ជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ដែលការរៀបចំនេះនឹងប្រពឹត្តទៅតាមបណ្តាខេត្តនានា ចាប់ពីពាក់កណ្តាលខែតុលានេះ រហូតដល់ពាក់កណ្តាលខែវិច្ឆិកានៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ រហូតដល់១៦ វិច្ឆិកា។

ជាមួយនិងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ហ្វេនៗនៅតាមខេត្តក្រុងនីមួយៗខាងលើនេះនឹងទទួលបាននូវភាពសប្បាយរីករាយ បង្កើតអនុស្សាវរីយជាច្រើននៅក្នុងព្រឹត្តិការណ៍អុំទូកឆ្នាំ២០២៤ របស់ វឌ្ឍនៈ ប្រ៊ូវើរី ដែលមានទាំងកម្មវិធីប្រគំតន្រ្តី កម្មវិធីប្រដាល់ ការប្រណាំងទូក ង ការបាញ់កាំជ្រួច ការតាំងពិព័រណ៍ និងស្តង់អាហារចម្រុះយ៉ាងសម្បូរបែប ដែលអាចឱ្យបងប្អូនរីករាយក្នុងការដើរទស្សនា ទិញទំនិញ ភ្លក្សរសជាតិម្ហូបអាហារ និងការលេងហ្គេមកម្សាន្តជាច្រើនទៀត ជាពិសេសក្រេបរសជាតិផលិតផល វឌ្ឍនៈ ប្រ៊ូវើរី ដ៏ឈ្ងុយឆ្ងាញ់ ជាមួយឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផងដែរ ។