ភ្នំពេញ៖ ថ្មីៗនេះ ស៊ាន ធារី ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ហាងលក់សម្លៀកបំពាក់ និងជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះមួយរូបនោះ បានធ្វើការបង្ហោះសារបកអាក្រាតគ្រូជោគជ័យ ប៊ុន ផាក យ៉ាងចាស់ដៃ ដែលធ្វើឲ្យមានការកក្រើកជាថ្មីម្ដងទៀតចំពោះអ្នកលេងបណ្ដាញសង្គម។ ដោយក្នុងនោះដែរ នាងបានធ្វើការរៀបរាប់ថា “ស្អីក៏គ្មានដែរម្នាក់ប្រុសនឹងនោះ មានតែសម្បកទេ មានតែសម្បកបើចេះចាយតិចតាមសមាជីវរទៅមានអី ចង់មានឆាប់ផ្លូវកាត់ បបួលរកស៊ីអីក៏មិនចេះ មិនកើត ជួយប៉ុន្មានក៏មិនដំណើរការ ហើយសុទ្ធតែបង្រៀនគេធ្វើអាជីវកម្ម ផ្ទះជួលគេថាផ្ទះខ្លួននៅវីឡា ខោអាវក្នុងទូរយកមកទាំងអស់ មានតែលីអូជាប់ខ្លួននោះទេខ្ជិលទារ ម្សិលមិញទូរទឹកក្ដៅត្រជាក់ក៏យកមកមិនឲ្យផឹកដែរ”។
អ្នកលក់អនឡាញដ៏ល្បីឈ្មោះរូបនេះបានបន្តទៀតថា “របស់ខ្ញុំទិញសុទ្ធតែប្រេនថ្លៃៗ ចាំមើលដឹងខ្លួនហើយលោកគ្រូ គ្រប់យ៉ាងលោក គ្រូ អ្នកបង្រៀនខ្ញុំទេ មនុស្សដែលលោកគ្រូគិតថាល្ងង់ធ្វើបាបកន្លងមក លោកគ្រូ ជួបរបស់ពិតហើយ កុំចេះតែហ៊ានដើរបោកស្រីៗ ចុងក្រោយលោកគ្រូ រកត្រូវគ្នាវិញ ខ្ញុំសំដែងធ្វើឈ្លោះដើរចេញមក មិនចាញ់ល្បិចលួងលោមទៀតទេ”។ អមនឹងការរៀបរាប់ខាងលើនេះ នាងក៏បានធ្វើការផុសបង្ហាញពីកិច្ចសន្យាដែលលោក ប៊ុន ផាក បានខ្ចីលុយនាងជិត ៩ម៉ឺនដុល្លារទៀតផងដោយនាងបានអះអាងថា “យុគ៩ សុំបកអាក្រាតមនុស្សប្រុសមុខលុយថោកទាបម្នាក់នេះបន្តិច ស្គាល់គេមិនបានប៉ុន្មានបោកបានទូរស័ព្ទគេមួយបាត់ហើយ”។ ស៊ាន ធារី ក៏បានធ្វើការរៀបរាប់បន្តទៀតថា “ខ្ញុំវិញប៉ុន្មានខែដំបូងទេ អស់៨ម៉ឺនដុល្លារជាងហើយ មិនទាន់រាប់ចំណាយ តូចៗផ្សេងទៀតរយៈពេល៣ ឆ្នាំនេះផង ថាមិនចង់ផុសទេព្រោះអាណិតម្ដាយ ម៉ែគេម៉ែយើង តែមិនចង់ឃើញមនុស្សស្រីរងគ្រោះបន្តបន្ទាប់ដូចខ្ញុំទៀតទេ ចាត់ទុកថាធ្វើយកតែបុណ្យចុះ បើស្រីៗណាបានឃើញហើយ សូមជៀសឲ្យឆ្ងាយបើមិនចង់អស់លុយហើយត្រូវគេដាក់ស្នេហ៍ ហេងហើយឯងមិនចាញ់បោកទៅចុះអេតាស៊ីវិល ខ្លួនកើតមកមានចំណេះដឹងមិនព្រមយកទៅប្រើប្រាស់ក្នុងផ្លូវល្អទេ ដើរតែបោកស្រីៗ ទ្រឹស្ដីវិញរាប់មិនអស់តែការអនុវត្តវិញស្មើសូន្យ បើរឿងសម្ដែងវិញលេខមួយ ចាំទំនេរនិយាយប្រាប់បន្ថែមទៀត”។
បន្ទាប់ពីបានឃើញការបង្ហោះបកអាក្រាតខ្លួនដោយមិនសំចៃដៃរបស់ ស៊ាន ធារី មកលើខ្លួនបែបនេះ លោក ប៊ុន ផាក ហាក់នៅមិនសុខក៏បានធ្វើការបកស្រាយបញ្ជាក់ដោយលោកបានផុសអមមកជាមួយនឹងរូបនារីម្នាក់ដែលជាតារាសម្ដែងមួយរូប ដោយលោកបានអះអាងថា លោកជាមួយនឹង ស៊ាន ធារី បានបែកគ្នាយូរមកហើយ មូលហេតុដោយ សារតែលោករស់នៅមិនចុះសម្រុងនឹងគ្នា ហើយលោកក៏បានបន្ថែមថា លោកគឺជាមនុស្សម្នាក់ដែលមិនចូលចិត្តនិយាយបកស្រាយច្រើននោះទេ ហើយពេលនេះលោកក៏បានចាប់ផ្ដើមស្នេហាថ្មីផងដែរ ដោយលោកបានបញ្ជាក់ថា “ដើរផ្លូវផ្សេងគ្នា សន្សំសុខរៀងខ្លួនទៅ!”
គួរបញ្ជាក់ផងដែរថា កាលពីអំឡុង៣ ឆ្នាំមុន ស៊ាន ធារី បានមានជម្លោះរវាងនាងជាមួយនឹងអតីតសង្សារដែលត្រូវបានមហាជនស្គាល់ថាគឺជាលោក ជា ចាន់តុលា រហូតឈានទៅដល់ការចែកផ្លូវគ្នា ដោយអ្នកទាំងពីរមិនអាចបន្តទំនាក់ទងជាមួយគ្នាតទៅទៀតបាន ហើយនាងក៏បានមានទំនាក់ទំនងស្នេហាជាមួយនឹងលោក ប៊ុន ផាក រហូតឈានមកដល់ផ្ទុះនូវរឿងរ៉ាវដូចខាងលើនេះតែម្តង។